ហុងកុង៖ ប្រិយមិត្តទស្សនិកជនមួយចំនួនធំ ដែលកើតទាន់ជំនាន់៨០ឬ៩០ ប្រាកដជាធ្លាប់បានទស្សនានូវខ្សែភាពយន្តហុងកុង ដែលប្រមូលផ្តុំទៅដោយតារាប្រុសស្រីល្បីៗ ពោរពេញទៅដោយទេពកោសល្យ និងសាច់រឿងមានការសម្តែងគ្រប់រស់ជាតិ ទាំងការកំប្លុកកំប្លែង កាប់ចាក់ ឬក្បាច់គុណជាច្រើន ដែលធ្វើឲ្យអ្នកទស្សនាសើចមិនមាត់មិនជិត ទស្សនាហើយចង់ទស្សនាទៀត ស្ទើរតែមិនអាចបំភ្លេចពេលវេលានោះបានផងដែរ។
ប៉ុន្តែមិនថាយ៉ាងណា រយៈពេល២០ឆ្នាំបានកន្លងផុតទៅ វ័យរបស់តារាហុងកុងទាំងនេះ ក៏មានការប្រែប្រួលទៅតាមអាយុកាល នៃពេលវេលាផងដែរ។ ជាការពិតណាស់ ចូលមកដល់ឆ្នាំនេះ មហាជនសង្កេតឃើញថា តារាហុងកុងល្បីឈ្មោះ កាលពីជំនាន់៨០ទាំងនេះ គឺមានការប្រែប្រួលសម្រស់ច្រើន ពោលគឺចាស់ជាងកាលពីមុនច្រើន ជ្រេទៅតាមវ័យរបស់ពួកគេផងដែរ។
ដោយឡែកបើទោះបីជា មកទល់ពេលនេះពួកគេមានវ័យចាស់ៗអស់ទៅហើយក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រជាច្រើន ក៏នៅតែគាំទ្រ និងចងចាំស្នាដៃសម្តែងខ្សែភាពយន្តដ៏អស្ចារ្យរបស់ពួកគេកន្លងមកផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]