ភ្នំពេញ៖ អ្នកគាំទ្ររឿងភាគបុរាណខ្មែរកំពុងល្បី «កូនពស់កេងកង» ប្រាកដជាស្គាល់ច្បាស់នូវអ្នកបម្រើស្រីពីរនាក់ ដែលពូកែវោហាសម្តីចាក់ទឹកមិនលិច ឲ្យតែចេញពួកគាត់ម្តងៗគឺថាសំណើចជាប់មាត់រហូតតែម្តង។

ឥឡូវនេះមកស្គាល់ឲ្យកាន់តែច្បាស់ពីអ្នកបម្រើស្រីកំពុងល្បីទាំងពីរនាក់ នៅក្នុងរឿង «កូនពស់កេងកង» ទាំងអស់គ្នា។ នាងចែម មានសាច់មានឈាមកម្ពស់រាងទាបបន្តិច ដែលអ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់ខ្លះ ហើយព្រោះនាងគឺជាតារាកំប្លែងល្បីឈ្មោះក្នុងក្រុមនាយកុយ និងជាដៃគូសម្តែងដ៏សាកសមជាមួយនាយក្រិន។ 

នាងចែម ក្នុងរឿង «កូនពស់កេងកង» នេះមានឈ្មោះក្រៅរឿងថា នាងប្រិមប្រិយ ដែលនាងបានបញ្ជាក់ថា តាំងពីចូលសិល្បៈរាប់ឆ្នាំមកនេះគឺជាលើកទីមួយហើយសម្រាប់នាងក្នុងការសម្តែងរឿងភាគ។ ក្រៅពីអាជីពជាតារា កំប្លែងហើយឥលូវក្លាយជាតារាសម្តែងផងនោះ អ្នកមេម៉ាយកូនមួយរូបនេះក៏មានច្រៀងការកាត់សក់ ដែលជា ញឹកញយគឺឃើញនាងសម្តែងជាមួយនាយកុយ ដែលជាអ្នកមានគុណនាងក្នុងវិថីសិល្បៈហើយនាងថែមទាំងហៅថាប៉ាកុយពេញៗមាត់ទៀតផង។

ប្រិមប្រិយក្នុងរឿង «កូនពស់កេងកង»
ប្រិមប្រិយ

ងាកមក នាងសេក វិញម្តង ឈ្មោះពិតប្រាកដក្រៅរឿងគឺ វ៉ាន់ វលក្ខណ៍ ដែលនាងក៏ជាតារាសម្តែងប្រឡូកចូលសិល្បៈបានយូរគួរសមណាស់ដែរហើយ។ រូបរាងល្វតល្វន់ហើយថែមស៊ីវីល័យនៅខាងក្រៅ តែនាងក៏នៅសម្តែងជាតួអ្នកបម្រើក្នុងរឿងបានយ៉ាងល្អគឺទស្សនាមិនឆ្គងតែម្តង។ ថ្វីត្បិតត្រូវសម្តែងជាតួអ្នកបម្រើក៏ពិតមែន តែ វ៉ាន់ វលក្ខណ៍ បានបញ្ជាក់ថានាងមិនមានការអន់ចិត្ត ឬខ្មាសគេក្នុងការដើរតួមួយនេះឡើយ ព្រោះតួអង្គអ្នកបម្រើ មែនតែក៏លេចធ្លោក្នុងសាច់រឿងមិនចាញ់តួផ្សេងៗទេ ហើយអ្វីដែលរឹតតែធ្វើឲ្យនាងពេញចិត្តពេញថ្លើមមិនរារែក ក្នុងសម្តែងក្នុងរឿង «កូនពស់កេងកង» នេះក៏ដោយសារតែជាស្នាដៃនិពន្ធ និងដឹកនាំដោយលោក ហ្វៃ សំអាង ផ្ទាល់ ហើយថែមទាំងផលិតដោយទូរទស្សន៍ដ៏ល្បីហង្សមាស HDTV ទៀតគឺពិតជាខានមិនបានតែម្តង។

វ៉ាន់ វលក្ខណ៍
វ៉ាន់ វលក្ខណ៍
វ៉ាន់ វលក្ខណ៍ ក្នុងរឿង «កូនពស់កេងកង»

រឿង «កូនពស់កេងកង» បានមកដល់ ភាគទី ២៨ ហើយនៅសប្តាហ៍ក្រោយនេះ ដូច្នេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ដែលមានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងម៉ោង ១២ ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]