ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ ផ្អែលលើគណនីហ្វេសប៊ុករបស់តារាសម្តែងដ៏មានប្រជាប្រិយភាព កញ្ញា ណាក់ ស្រីណា បានបង្កការភ្ញាក់ផ្អើលលើបណ្តាញសង្គមខ្លាំងមែនទែន នៅពេលដែលឃើញនាងបង្ហោះសារ និយាយក្តែងរឿងអ្នកយករូបភាពនាង ទៅបោកបន្លំលុយអ្នកដទៃ។

ក្នុងនោះដែរ កញ្ញា ណាក់ ស្រីណា បានសរសេរថា៖ “សូមបងប្អូនទាំងអស់គ្នាជួយ share ផងដើម្បីកុំឲ្យមានការយល់ច្រឡំនិងត្រូវចាញ់បោកជនខិលខូចនេះមិនមែនជាគណនី Facebook របស់ខ្ញុំទេ ដូច្នេះប្រសិនបើបងប្អូនឃើញFacebook ឈ្មោះ អ៊ីសា អ៊ីសា(រ័ត្នមុន្នីពេជ្រ)មួយនេះchat ទៅខ្ចីលុយឬក៏មានការប្រើប្រាស់ខុសឆ្គងដោយប្រការណាមួយនាងខ្ញុំសុំមិនទទួលខុសត្រូវឡើយ។ សូមបញ្ជាក់ថាFacebook ពិតរបស់ខ្ញុំមានតែមួយគត់គឺNak Sreyna ដែលខ្ញុំកំពុងប្រើរាល់ថ្ងៃនេះ ។ អរគុណបងប្អូននិងមិត្តភក្ដិទាំងអស់គ្នាដែលបានផ្តល់ដំណឹងមកឲ្យខ្ញុំ”

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រ ស្ទើរតែមិនជឿថា មានជនខិលខូចហ៊ានធ្វើបែបនេះដាក់តារាសម្តែងកញ្ញា ណាក់ ស្រីណា នោះទេ ព្រោះនាងជាតារាដ៏មានប្រជាប្រិយភាពម្នាក់ ហើយរូបនាងក៏មានការទទួលស្គាល់ពីមហាជនច្រើន ដូច្នេះហើយជនខិលខូចទាំងនោះ មិនងាយនឹងបោកអ្នកណាយកលុយបានស្រួលៗនោះទេ៕ 

ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា
សាររបស់ ណាក់ ស្រីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាក់ ស្រីណា