កូរ៉េខាងត្បូង ៖ ជឿជាក់ថា មានអ្នកគាំទ្រជាច្រើន ស្មានមិនដល់ឡើយថា V សមាជិកក្រុម BTS ដែលបច្ចុប្បន្ន គឺជាសមាជិក ដែលមានអ្នកគាំទ្រច្រើនបំផុត លោកធ្លាប់ជាសមាជិកអាថ៌កំបាំងម្នាក់ ដែលគ្មានអ្នកណាស្គាល់។

ដោយសារតែអ្នកគាំទ្រគ្រប់គ្នា សុទ្ធតែបានដឹងថា ផលិតកម្មមានហេតុផលដែលត្រូវធ្វើបែបនេះ ទើបពួកគេមិនផ្ទុះកំហឹង ចំពោះរឿងដែល Bighit  មានចេតនាលាក់មុខ V មិនព្រមបង្ហាញ។ ប៉ុន្តែពួកគេមិនអាចហាមចិត្ត មិនអាណិតដល់ V បានឡើយ ខណៈពេលដែលបានឃើញ វីដេអូស្វាគមន៍អ្នកគាំទ្រ ជាលើកដំបូងរបស់ V ដែលពេលនោះ លោកបានបង្ហាញយ៉ាងច្បាស់ ពីអារម្មណ៍សោកសៅរបស់ខ្លួន។

ក្នុងវីដេអូ V បានរៀបរាប់ថា លោកធ្លាប់ជាសមាជិកអាថ៌កំបាំងរបស់ BTS ដែលវាធ្វើឲ្យលោក មានអារម្មណ៍ថា ឯកោយ៉ាងខ្លាំង។ លោកមិនត្រឹមតែ មិនអាចបង្ហាញមុខ ជាមួយសមាជិកក្រុមប៉ុណ្ណោះទេ សូម្បីតែថតរូបជុំគ្នា នៅថ្ងៃដែល Jungkook ត្រៀមចូលវិទ្យាល័យ ក៏លោកមិនអាចធ្វើបានផង។

នៅពេលដែលសមាជិកផ្សេងៗ បាននិយាយស្វាគមន៍ទៅកាន់អ្នកគាំទ្រ មុនពេលបង្ហាញខ្លួន ប៉ុន្តែ V មិនអាចនោះទេ។ លោកគឺជាសមាជិកតែម្នាក់ ដែលឈរនៅក្បែរធុងសំរាម នៅខណៈពេលដែលសមាជិកផ្សេងៗ កំពុងតែរីករាយជាមួយ ការថតវីដេអូស្វាគមន៍អ្នកគាំទ្រ។ ហេតុផលទាំងនោះ ធ្វើឲ្យ V គិតថាខ្លួនឯងមិនមែនជាផ្នែកមួយនៃ BTS នោះទេ។

ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្ដូរ នៅពេលអត្ដសញ្ញាណរបស់ V ត្រូវបានបង្ហាញឡើង។ មានរឿងម្យ៉ាងដែលធ្វើឲ្យ V ចងចាំមិនភ្លេច នោះគឺនៅពេលដែល លោកទទួលបានសំបុត្រមួយច្បាប់ដំបូង ពីអ្នកគាំទ្រ ក្រោយពេលលោកត្រូវបានបង្ហាញខ្លួន ជាសមាជិក BTS។

សំបុត្រមួយច្បាប់នោះ ធ្វើឲ្យ V សប្បាយចិត្តខ្លាំងណាស់ រហូតដល់ម៉ោង ៤ភ្លឺ ទើបគេងលក់។ V បានអានសំបុត្រនោះដដែលៗ ប្រហែលជា ១៥ដង ហើយនិយាយពីរឿងនេះជាច្រើនដង។

មកដល់ពេលនេះ វាមានរយៈពេល ៦ឆ្នាំ ទៅហើយ ដែលសមាជិកអាថ៌កំបាំងរបស់ BTS ម្នាក់នេះ អាចទទួលបានក្ដីស្រលាញ់ ពីអ្នកគាំទ្ររាប់លាននាក់ ដូចជាសមាជិកផ្សេងៗទៀតដែរ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម ៖

រូបភាព BTS
រូបភាព V និង J-Hope
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]