ភ្នំពេញ៖ រឿង «កូនពស់កេងកង» ដែលមានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងម៉ោង ១២ ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV កំពុងតែបម្រើអារម្មណ៍ទស្សនិកជនទូទាំងប្រទេសនូវទស្សនីយភាពដ៏ល្អប្លែក។

សង្កេតឃើញថារឿង «កូនពស់កេងកង» ត្រូវបានផ្ចិតផ្ចង់គ្រប់ជ្រុងជ្រោយ ហើយសម្រាប់សម្លេងវិញក៏ត្រូវបានបញ្ចូលដោយអ្នកជំនាញ ដើម្បីឲ្យស៊ីនឹងតួអង្គជាមួយផ្ទៃរឿងទាំងមូល។ តែមិនមែនគ្រប់តួសុទ្ធតែត្រូវបញ្ចូលសម្លេងជំនួសដោយអ្នកជំនាញទេ តួអង្គខ្លះក៏ត្រូវបានបញ្ចូលសម្លេងដោយខ្លួនឯងផ្ទាល់ឡើងវិញនៅក្នុងស្ទូឌីយោ ផងដែរ។

តួយ៉ាងដូចជាលោក ឆឹម សក្កដា ក៏ជាតួអង្គមួយក្នុងចំណោមតួអង្គមួយចំនួន ដែលត្រូវបញ្ចូលសម្លេងឡើងវិញដោយខ្លួនឯង ដូច្នេះមកមើលសកម្មភាពលោកបញ្ចូលសម្លេងនៅក្នុងស្ទូឌីយោបន្តិចមើលថា តើមានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះ?

រឿង «កូនពស់កេងកង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា