ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ដែលបានតាមដាននៅក្នុងកម្មវិធីប្រលងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ ប្រាកដជាបានស្គាល់ និងដឹងហើយថា កូនក្រុមរបស់តារាចម្រៀងកញ្ញា សួស វីហ្សា ប្អូនប្រុសផន សៀងលិ ដែលមានសមត្ថភាពស្រែកចៀងបានយ៉ាងល្អ និងមុខមាត់យ៉ាងគួរឲ្យស្រលាញ់។

ទោះបីជាមិនទទួលបានជ័យលាភី នៅក្នុងកម្មវិធីយ៉ាងណាក្តី ក៏ក្មេងប្រុសរូបនេះ ទទួលបានការងារឡើងច្រៀង តាមបណ្តាការប្រគំតន្រ្តីនានាច្រើន គួរឲ្យកត់សម្គាល់ ចំណែកឯប្រជាប្រិយភាពរបស់ប្អូនប្រុសនាពេលបច្ចុប្បន្ននេះ ក៏មានច្រើនមិនចាញ់ម្ចាស់ពានរង្វាន់ប៉ុន្មាននោះទេ។

ទន្ទឹមនឹងភាពជោគជ័យនៅក្នុងការងារសិល្បៈនេះ ក៏ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានដឹងថា តារាវ័យក្មេងរូបនេះ បានក្លាយទៅជាថៅកែប្រុសវ័យក្មេង បើករកស៊ីខាងជួលតន្រ្តីសម័យគ្រប់ប្រភេទ កាលពីពេលកន្លងទៅនេះ។

ដំណឹងទាំងនេះបានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលសូម្បីតែមេក្រុម កញ្ញាសួស វីហ្សា ក៏រំភើបចិត្ត មិនស្ទើរ នៅពេលដែលឃើញបែបនេះ។ ដោយក្នុងនោះនាង ក៏បានរៀបរាប់ទាំងភ្ញាក់ផ្អើលថា៖«Wow ឡូយដល់ហើយ ថៅកែតូច កុំភ្លេចជួយគាំទ្រ ក្រុមតន្រ្តី សមយ័របស់កម្លោះតូច ផន សៀងលិ ផងណា៎បងៗ ដែលក្រុមតន្រ្តីគាត់មានឈ្មោះថា តន្រ្តី ផន សៀងលិ»៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

ប្អូនប្រុសផន សៀងលិ
ប្អូនប្រុសផន សៀងលិ
ប្អូនប្រុសផន សៀងលិ និងមេក្រុម
ប្អូនប្រុសផន សៀងលិ និងមេក្រុម
ប្អូនប្រុសផន សៀងលិ និងមេក្រុម
ប្អូនប្រុសផន សៀងលិ ពេលប្រលង
ផន សៀងលិ មានបើកជួលតន្ត្រីសម័យ
ផន សៀងលិ មានបើកជួលតន្ត្រីសម័យ
ផន សៀងលិ មានបើកជួលតន្ត្រីសម័យ
ផន សៀងលិ មានបើកជួលតន្ត្រីសម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា