ថៃ៖ បន្ទាប់ពីចំណងស្នេហ៍រវាង លោក Songkarn និងតារាស្រីកញ្ញា Matt ត្រូវបានបើកទម្លាយឲ្យមហាជនគ្រប់ៗគ្នាបានដឹងរួចហើយ នៅក្នុងនោះ Songkarn ក៏ធ្លាប់បាននាំMatt ទៅជួបគ្រួសាររបស់លោក ហើយក៏មិនមានជាបញ្ហាអ្វីនឹងគ្នានោះដែរ។

ប៉ុន្តែអ្វីគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនោះ គឺនាពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមឪពុកបង្កើតSongkarn ក៏បានឆ្លើយតបនឹងនារីម្នាក់ ដោយក្នុងនោះលោកបាននិយាយយ៉ាងច្បាស់ៗថា៖ «សុំLike ការមើលឃើញរបស់នាង…ជាការពិតមែនហើយ ប្រសិនបើគ្មានអ្នកខ្លះចិត្តជាបីសាច ក៏គ្រួសារមួយនេះមិនបែកបាក់ដែរ» ដោយនេះក៏ស្របពេលដែលមហាជន កំពុងតែវែកញែករឿងរ៉ាវពីការបែកបាក់គ្រួសារ​ តារាស្រីអ្នកនាង​ Aff ផងដែរ។

ជាមួយនឹងការឆ្លើយតបមួយនេះដែរ ក៏ត្រូវបានមហាជនគិតថាសម្ដីទាំងអស់នេះ គឺឪពុកSongkarn ចង់ថាឲ្យMatt ដែលជាដើមហេតុនៃរឿងគ្រប់យ៉ាងទាំងអស់ ដែលធ្វើឲ្យគ្រួសារAff ឈានដល់ដំណាក់កាលបែកបាក់គ្នាយ៉ាងដូច្នេះ៕  

ឪពុក Songkarn
ឪពុក និងកូនស្រី Songkarn
Songkarn និង Aff
Songkarn និងMatt
Matt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]