យោងតាមប្រភពព័ត៌មានពីគេហទំព័រ អូឌីធីសេនត្រល បានឲ្យដឹងថា បុរសជា វិចិត្រករ ជនជាតិតៃវ៉ាន់ម្នាក់ អាយុ ៥៨ឆ្នាំ ឈ្មោះ Chen Forng-Shean មានស្នាដៃ និង សមត្ថភាពខ្ពស់ ដោយគាត់ អាចគូររូប និងសរសេរអក្សរ នៅលើគ្រាប់អង្ករ បានយ៉ាងអស្ចារ្យជាទីបំផុត។

គាត់ត្រូវបានគេទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ទៅលើទេពកោសល្យ ដ៏ប៉ិនប្រសប់របស់គាត់ ក្នុងការបញ្ចេញសមត្ថភាព សិល្បៈគំនូរ ទៅលើវត្ថុដែលតូច ស្ទើរតែមិនអាចនឹងកាន់ជាប់ផងនោះ តែបែរជាគាត់ អាចគូរនិងសរសេរអក្សរបានទៅវិញ។ ចំពោះស្នាដៃ ក្នុងការគូរលើគ្រាប់អង្ករ ដែលមានបណ្តោយ ០.៥ សង់ទីម៉ែត្រ និង ទទឹង ០.៣ សង់ទីម៉ែត្រ នេះវិញ គាត់ត្រូវប្រើប្រាស់កញ្ចក់ពង្រីកជាប់រហូត និង ចំណាយពេលអស់ជាង មួយខែ ទើបអាចរួចរាល់ សំរាប់គ្រាប់អង្ករមួយៗគ្រាប់ៗ។

លោក Chen គាត់មានការចាប់អារម្មណ៍លើសិល្បៈជាខ្លាំង តាំងពីគាត់នៅក្មេង មកម៉្លេះ ហើយក្រោយមកគាត់បានអភិវឌ្ឍន៍ចំណង់ចំណូលចិត្តរបស់គាត់ ក្នុងការគូរគំនូរ និង អក្ខរវិចិត្រសាស្រ្ត (Calligraphy)។ គាត់មិនមានគ្រូ ចាំបង្រៀន ឬ ជួយប្រឹក្សា ឡើយ ដោយគាត់បានហ្វឹកហា្វត់ សមត្ថភាពទាំងអស់ ដោយខ្លួនគាត់តែម្តង រហូតធ្វើអោយគាត់ អាចបង្កើតនូវឧបករណ៍ ក៏ដូចជាវិធីសាស្រ្ត ក្នុងការគូរផ្ទាល់ខ្លួន ថែមទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះស្នាដៃរបស់គាត់?






ដោយ សី

ខ្មែរឡូត

   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]