ភ្នំពេញ៖ ក្លិបបាល់ទាត់បឹងកេត ទើបតែបានបញ្ចេញនូវវីដេអូថ្មីមួយអំពីការចាកចេញរបស់កីឡាករ ចាន់ វឌ្ឍនាកា។ នៅលើ YouTube Channel ផ្លូវការរបស់បឹងកេតអំបាញ់មិញនេះ បានបង្ហោះវីដេអូមួយ ដោយមាន Caption សរសេរថា៖ “ក្លិបសូមជូនពរដល់កីឡាករ ចាន់ វឌ្ឍនាកា ក្នុងការផ្ទេរទៅក្លិបកាន់ក្លិបថ្មី PKNS FC របស់ម៉ាឡេស៊ី សូមទទួលបានជោគជ័យសម្រាប់រដូវកាលថ្មីខាងមុខ។”

រូបភាពពីវីដេអូរបស់បឹងកេត

ព័ត៌មានផ្លូវការនេះ គឺអាចជម្រះនូវរាល់ចម្ងល់របស់អ្នកគាំទ្រទាំងឡាយ ដែលតែងតែទន្ទឹងរង់ចាំនូវព័ត៌មានអំពីក្លិបថ្មី ដែលកីឡាករ CV11 ទៅចូលរួម។ សូមជម្រាបថា មុននឹងមានព័ត៌មានផ្លូវការនេះកើតឡើង ក៏មានពាក្យចចាមអារ៉ាមផ្សេងៗ ថាកីឡាកររូបនេះ នឹងចូលរួមជាមួយក្លិបក្នុងស្រុកមួយចំនួនដូចជា វិសាខា, ភ្នំពេញក្រោន និងណាហ្គាវើលជាដើម ខណៈដែលវឌ្ឍនាកាខ្លួនឯងផ្ទាល់ធ្លាប់បាននិយាយថា រូបគេនឹងមិនលេងឱ្យក្លិបក្នុងស្រុកណាផ្សេងក្រៅពីបឹងកេតនោះទេ។

កីឡាករ ចាន់ វឌ្ឍនាកា ជាមួយលោកស្រី ពុធ ធីតា និង​ លោក បែ​ មករា

គួរបញ្ជាក់ថា វឌ្ឍនាកាគឺជាអតីតកីឡាកររបស់ព្រះខ័នរាជស្វាយរៀង មុននឹងផ្លាស់មកចម្ការកៅស៊ូបឹងកេត (បច្ចុប្បន្នបឹងកេតអេហ្វស៊ី) ជាទីដែលគេទទួលបានជោគជ័យលើវិស័យបាល់ទាត់ មុននឹងត្រូវបានខ្ចីជើងទៅ Fujieda MYFC របស់ជប៉ុន បន្ទាប់មកទៅកាន់ Pahang FC មុននឹងត្រលប់មកបឹងកេត នាពាក់កណ្តាលរដូវកាលមុន។ ពីក្រុមកីឡា ខ្មែរឡូត សូមជូនពរឱ្យ ចាន់ វឌ្ឍនាកា ជោគជ័យក្នុងអាជីពបាល់ទាត់នៅក្លិប PKNS របស់ម៉ាឡេស៊ីនាពេលខាងមុខផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖ 

កីឡាករ ចាន់ វឌ្ឍនាកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]