ឥណ្ឌូនេស៊ី៖ ស្រ្តីជាអ្នកវិទ្យាសាស្រ្តជនជាតិឥណ្ឌូនេស៊ីម្នាក់ (ខាងមន្ទីរពិសោធន៍) ត្រូវបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោមស្នាដៃក្រពើកំណាចដ៏ធំមួយក្បាល នៅគ្រាដែលគាត់បានដាក់ចំណីឲ្យវាស៊ី។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃសុក្រ សប្តាហ៍មុននេះ ក្នុងខេត្ត North Sulawesi ប្រទេសឥណ្ឌូនេស៊ី ដែលបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រពើ Merry

បើយោងតាមប្រភពសារព័ត៌មាន ស្រ្តីរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា អ្នកស្រី Deasy Tuwo មានអាយុ ៤៤ឆ្នាំ គឺជាអ្នកវិទ្យាសាស្រ្តម្នាក់ នៅឯមន្ទីរពិសោធន៍ CV Yosiki Laboratory ក្នុងខេត្ត North Sulawesi ។

ជុំវិញនឹងករណីខាងលើនេះ ត្រូវបានគេដឹង គឺនៅគ្រាដែលបុគ្គលិកមន្ទីរពិសោធន៍ បានប្រទះឃើញថា ក្នុងអាងចិញ្ចឹមក្រពើហាក់មិនប្រក្រតី (ទីតាំងក្នុងបរិវេណមន្ទីរពិសោធន៍) ដោយឃើញមានបំណែកសាច់ និងរបស់របរមួយចំនួននៅក្នុងអាង ដែលត្រូវបានគេស្គាល់ថា ជារបស់អ្នកស្រី Deasy Tuwo រហូតបង្កការភ្ញាក់ផ្អើល និងបានរាយការណ៍ដំណឹងនេះ ទៅដល់មន្រ្តីប៉ូលិសជំនាញក្នុងតំបន់ ដើម្បីចុះមកធ្វើអន្តរាគមន៍តែម្តង។

អាងទឹកចិញ្ចឹមក្រពើនោះ មានកម្ពស់២ម៉ែត្រកន្លះ ចំណែកឯក្រពើវិញ មានប្រវែងខ្លួន៥ម៉ែត្រ ហើយវាត្រូវបានគេដាក់ឈ្មោះឲ្យថា Merry

អាងចិញ្ចឹមក្រពើ
ក្រពើ Merry

អ្នកស្រី Deasy ត្រូវបានបុគ្គលិកមន្ទីរពិសោធន៍ជឿជាក់ថា រូបគាត់ត្រូវបានរងការវាយប្រហារពីសត្វក្រពើនោះ គឺនៅគ្រាដែលរូបគាត់បានទៅដាក់ចំណីឲ្យវាស៊ី។ ព្រោះថាជាទម្លាប់អ្នកស្រី Deasy តែងតែមកទីនេះ ដើម្បីផ្តល់ចំណីឲ្យវា ហើយទំនងជាក្រពើនោះ ហក់ត្របាក់ដៃទាញទម្លាក់អ្នកស្រីចូលក្នុងអាងទឹក និងខាំហែកស៊ីអ្នកស្រីតែម្តង។ វាអាចទៅរួច ព្រោះថាអាងទឹកចិញ្ចឹមក្រពើនោះ ក៏មិនសូវជាខ្ពស់ប៉ុន្មានដែលអាចឲ្យវាហក់បាន។

បុគ្គលិកនៅមន្ទីរពិសោធន៍បានឲ្យដឹងថា ម្យ៉ាងកន្លងមក ក្រពើកំណាច Merry មួយក្បាលនេះ វាក៏ធ្លាប់វាយប្រហារទៅលើក្រពើផ្សេងទៀត ដែលនៅក្នុងអាងជាមួយផងដែរ។ ហើយជារៀងរាល់ថ្ងៃ គេក៏តែងតែផ្តល់ចំណីឲ្យវាស៊ី ជាសាច់មាន់ស្រស់ និងត្រីធូណា។ គេក៏មិនដែលរំពឹង និងមិននឹកស្មានថា វាហ៊ានវាយប្រហារមកលើមនុស្សបែបនេះនោះទេ។

មិត្តភក្តិរបស់អ្នកស្រី Deasy ម្នាក់ បាននិយាយថា អ្នកស្រី Deasy គឺជាអ្នកដឹកនាំក្រុមវិទ្យាសាស្រ្តនៅមន្ទីរពិសោធន៍ខាងលើនេះ ហើយគាត់គឺជាមនុស្សម្នាក់ដ៏ស្ងប់ស្ងាត់ និងស្រលាញ់សត្វយ៉ាងខ្លាំង។

ក្រពើ Merry
ក្រពើ Merry

ក្រោយកើតហេតុ ប៉ូលិសរួមនឹងក្រុមជួយសង្គ្រោះបានចុះមកដល់កន្លែងកើតហេតុ និងបានសហការគ្នា ចាប់ក្រពើកំណាច Merry នោះ យកទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ក្នុងស្រុក Bitung ដើម្បីធ្វើតេស្តពិនិត្យលម្អិតបន្ថែមក្នុងក្រពះរបស់វាផងដែរ។

គួរឲ្យដឹងផងដែរថា ប៉ូលិសបាននឹងកំពុងធ្វើការស្រាវជ្រាវរកមុខម្ចាស់ក្រពើខាងលើនេះ ហើយគេជឿជាក់ថា ម្ចាស់ក្រពើនេះ គឺជាបុរសពាណិជ្ជករជនជាតិជប៉ុនមួយរូប ដែលបានបើកកន្លែងទីពិសោធន៍នេះឡើង ដើម្បីមកដោះស្រាយជុំវិញនឹងករណីដែលបានកើតឡើងនេះ។ ហើយប្រសិនណា បើក្នុងករណីរកឃើញថា ម្ចាស់ក្រពើខាងលើនេះ ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ រូបគាត់ក៏នឹងត្រូវប្រឈមមុខពីការចាប់ខ្លួនផងដែរ។

ចំណែកឯ បំណែកសាកសពអ្នកស្រី Deasy Tuwo ដែលនៅសេសសល់ ត្រូវបានបងប្អូនសាច់ញាតិ រៀបចំធ្វើបុណ្យទៅតាមប្រពៃណី ខណៈក៏មានមហាជនជាច្រើន បានសម្ដែងក្តីទុក្ខសោក និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាព៖ ក្នុងថ្ងៃកើតហេតុ
រូបភាព៖ ក្នុងថ្ងៃកើតហេតុ
រូបភាព៖ ក្នុងថ្ងៃកើតហេតុ
រូបភាព៖ ក្នុងថ្ងៃកើតហេតុ
រូបភាព៖ ក្នុងថ្ងៃកើតហេតុ
រូបភាព៖ ក្នុងពិធីបុណ្យសពអ្នកស្រី Deasy
រូបភាព៖ ក្នុងពិធីបុណ្យសពអ្នកស្រី Deasy
អ្នកស្រី Deasy
រូបភាព៖ ក្នុងពិធីបុណ្យសពអ្នកស្រី Deasy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]