បរទេស៖ មានភាពភ្ញាក់ផ្អើលជាខ្លាំង អំឡុងពេលដែលតារាសម្តែងភាពយន្ត ១៨+ Mia Khalifa បានបង្ហាញខ្លួនជាអ្នកគាំទ្ររបស់ West Ham កាលពីពេលថ្មីៗនេះ។  Mia Khalifa បានបង្ហើបពីអារម្មណ៍របស់នាង ថានាងពេញចិត្តលើកីឡាករម្នាក់នៅ English Premier League។ Mia Khalifa បាននិយាយថា នាងចាប់អារម្មណ៍ទៅលើកីឡាករមួយរូបសញ្ជាតិអូស្ត្រាលី Aaron Mooy ដែលជាខ្សែបម្រើរបស់ Huddersfield Town។

នាង Mia Khalifa និងកីឡាករ Aaron Mooy

Mia Khalifa ត្រូវបានគេដឹងថាជាអ្នកគាំទ្រដ៏ងប់ងល់បំផុតមួយរូបរបស់ក្លិប West Ham United។  ចំពោះ Aaron Mooy វិញ Mia Khalifa បានបង្ហាញពីការកោតសរសើរយ៉ាងខ្លាំងទៅកាន់កីឡាកររបស់ Hudderfield រូបនេះ។ នាងក៏បានប្រៀបប្រដូចកីឡាកររូបនេះ ទៅនឹងកីឡាករបាល់បោះរបស់ក្លិប Toronto Raptors “ Kawhi Leonard”។  Mia Khalifa បាននិយាយប្រាប់ Arsenal FanTV ថា៖ “Aaron Mooy គឺជា Kawhi Leonard នៅក្នុងកីឡាករបាល់ទាត់, ពួកគេមានចរិតដូចគ្នា អៀនប្រៀនចំពោះកាមេរ៉ាប៉ុន្តែគឺជាកម្លាំងដ៏សំខាន់មួយរូបរបស់ក្រុម”។

Mia Khalifa

គួរបញ្ជាក់ថាកីឡាករ Aaron Mooy គឺជាអតីតកីឡាកររបស់ក្លិប Melbourne City ហើយគេក៏បានចូលរួមជាមួយ Hudderfirld Town កាលពីឆ្នាំ ២០១៦ ក្នុងលក្ខខណ្ឌខ្ចីជើងពី Man City ។ បច្ចុប្បន្ន Aaron Mooy មានបញ្ហារបួសជង្គង់ ដែលត្រូវសម្រាករហូតដល់ខែកុម្ភៈ ជាហេតុធ្វើឱ្យគេមិនបានចូលរួមជាមួយ អូស្ត្រាលីក្នុងព្រឹត្តិការណ៍ Asian Cup ផងដែរ៕

កីឡាករ Kawhi Leonard
កីឡាករ Aaron Mooy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]