កូរ៉េខាងត្បូង ៖ ថ្មីៗនេះ BLACKPINK បានចាប់ផ្ដើមតន្រ្តីទេសចរណ៍ ជុំវិញពិភពលោករបស់ខ្លួន នៅក្នុងប្រទេសថៃ ដោយមានអ្នកគាំទ្រជាច្រើន បានមកចូលរួមបង្ហាញការគាំទ្រដល់ពួកគេ យ៉ាងច្រើនកុះករ។ ជាពិសេសនោះគឺ ដើម្បីផ្ដល់កម្លាំងចិត្តដល់ Lisa ដែលជាជនជាតិថៃ ដោយសារតែមួយរយៈក្រោយមកនេះ នាងត្រូវបានអ្នកគាំទ្រមួយចំនួនតូច រិះគន់ និងប្រើសម្ដីប្រមាថមើលងាយ ព្រោះតែនាងមិនមែនជាជនជាតិកូរ៉េ។

គួរបញ្ជាក់ផងដែរថា រឿងរ៉ាវទាំងនេះ បានធ្វើឲ្យជនជាតិថៃប្រតិកម្មយ៉ាងខ្លាំង ដោយសារតែសម្រាប់ពួកគេ Lisa គឺប្រៀបដូចជាក្មេងស្រីដ៏ពូកែម្នាក់។ ទេពកោសល្យរបស់នាង បានបង្ហាញពិភពលោកឲ្យកាន់តែស្គាល់ប្រទេសថៃ ដូច្នេះហើយទើបជនជាតិថៃជាច្រើន បានណាត់គ្នាមកចូលរួម មិនលើកលែងសូម្បីតែ តារាល្បីៗនៅក្នុងប្រទេសថៃ ធ្វើឲ្យការប្រគំតន្រ្តីលើកនេះ កាន់តែកក្រើក។

ខណៈដែល Lisa កំពុងតែបង្ហាញអារម្មណ៍ពិតទៅកាន់អ្នកគាំទ្រ Jennie ស្រាប់តែដើរចេញមកលើឆាក ហើយនិយាយពាក្យមួយឃ្លា នៅចំពោះមុខអ្នកគាំទ្រគ្រប់ៗគ្នា។

នាងបាននិយាយថា ៖

«Lisa គឺជាមនុស្សរឹងមាំណាស់ ហើយនាងជាមនុស្សដែលមានគំនិតវិជ្ជមាន កុំបារម្ភអី ពួកយើងនឹងថែរក្សានាងឲ្យបានល្អ»។

ពាក្យពេចន៍ខ្លីៗ ដ៏មានន័យមួយឃ្លានេះរបស់ Jennie ហាក់បីដូចជាពាក្យសន្យា ដែលអាចធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត រហូតស្ទើរតែស្រក់ទឹកភ្នែក។ សូម្បីតែ Lisa ក៏រំភើបមិនតិចដែរ ទើបភ្លាមៗនោះ នាងក៏ស្ទុះទៅឱប Jennie៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Blackpink
រូបភាព Jennie និង Lisa
រូបភាព Jennie និង Lisa
រូបភាព Jennie និង Lisa
រូបភាព Jennie និង Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]