តៃវ៉ាន់៖ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម នៅពេលដែលឃើញតារាចម្រៀងនិងជាតារាសម្តែង នាង Rainie Yang បង្ហោះរូបភាព ២សន្លឹកនិយាយពីតារាសម្តែងថៃលំដាប់ជួរមុខ នាង Yaya Urassaya បន្ទាប់ពីតារាជនជាតិតៃវ៉ាន់រូបនេះ បានមើលរឿងរបស់នាង Yaya ដែលមានចំណងជើងថា “Brother of The Year”

ក្នុងនោះដែរ នាង Rainie បានសរសេររៀបរាប់យ៉ាងច្រើនថា៖ “រឿង Brother of The Year គឺជារឿងល្អមើល។ ហើយកាលពីឆ្នាំមុន នៅពេលដែលខ្ញុំ ចូលរួមកម្មវិធីរបស់ Louis Vuitton ខ្ញុំបានថតរូបជា Yaya Urassaya ប៉ុន្តែគួរឲ្យស្តាយនៅពេលនោះ ខ្ញុំពិតជាមិនដឹង និងមិនស្គាល់ថានាង គឺជាតារាថៃម្នាក់ ដែលពោរពេញដោយសមត្ថភាពបែបនេះទេ។ ការសម្តែងរបស់នាង ពិតជាល្អ និងដូចធម្មជាតិ ហើយនេះក៏ជាហេតុផលដែលនាងគឺជាតារាដែលមានហ្វេនៗសរសើរ និងស្រលាញ់ផងដែរ”។

ទោះជាយ៉ាងណាក្តី នៅពេលនេះ នាង Ranie Yang ប្រហែលក្លាយជាហ្វេនម្នាក់របស់នាង Yaya ហើយ ក្រោយពីនាងបានមើលរឿង “Brother of The Year” ព្រោះថាអ្នកគាំទ្រកម្រនឹងឃើញនាង Rainie បង្ហោះសារសរសើរតារាណាបែបនេះណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Rainie Yang
Yaya Urassaya
រូបដែល Rainie បង្ហោះពី Yaya
រូបដែល Rainie បង្ហោះពី Yaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]