ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមាន ការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយតារាកំប្លែងដ៏ល្បីឈ្មោះ នាយពាក់មី បានបង្ហោះរូបភាពក៏ដូចជាទឹកដៃដ៏ល្អ នៅក្នុងការសរសេរអក្សរដ៏ស្អាត ពីអ្នកគ្រូវ័យក្មេងម្នាក់ ដែលមានការស៊ែរតៗគ្នារាប់ពាន់នាក់ឯណោះ។

ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានធ្វើការសរសើរដល់អ្នកគ្រូបង្រៀនវ័យក្មេងរូបនេះ ដែលមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ក៏ប៉ុន្តែនាងក៏ជាអ្នកគ្រូដែលល្អ អាចសរសេរអក្សរខ្មែរ បានយ៉ាងស្រស់ស្អាតប្រៀបដូចជាអក្សរពុម្ពយ៉ាងដូច្នោះ។

ទន្ទឹមនឹងនេះដែរ តារាកំប្លែងនាយពាក់មី ក៏បានធ្វើការបង្ហោះរូបភាពនេះ និងភ្ជាប់ជាមួយនឹងសារដ៏ខ្លី ជាមួយនឹងពាក្យសរសើរដល់អ្នកគ្រូវ័យក្មេងរូបនេះដូច្នោះថា៖«សុំសរសើរអ្នកគ្រូក្មេងនៅសាលា បឋមសិក្សា ហ៊ុនសែនព្រៃគោល ឈ្មោះអេង តាំងអៀ សរសេរអក្សរខ្មែរស្អាតណាស់ គាំទ្រការសរសេរអក្សរខ្មែរក្នុងហ្វេកប៊ុក»។

ការដែលផ្សព្វផ្សាយពីស្នាដៃបែបនេះ ពិតជាល្អសម្រាប់មហាជនឲ្យបានដឹង  មិនត្រឹមតែប៉ុណ្ណោះ វាក៏ពិតជាគំរូដ៏ល្អសម្រាប់ សិស្ស ដែលបានរៀនជាមួយនឹងអ្នកគ្រូបង្រៀនរូបនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ពាក់មី
អ្នកគ្រូបង្រៀនវ័យក្មេង
អ្នកគ្រូបង្រៀនវ័យក្មេង
អ្នកគ្រូបង្រៀនវ័យក្មេង
អ្នកគ្រូបង្រៀនវ័យក្មេង
អ្នកគ្រូបង្រៀនវ័យក្មេង
អ្នកគ្រូបង្រៀនវ័យក្មេង
អ្នកគ្រូបង្រៀនវ័យក្មេង
កូនសិស្សទាំងអស់
កូនសិស្សទាំងអស់
កូនសិស្ស ធ្វើខួបកំណើតឲ្យ
អ្នកគ្រូសរសេរអក្សរស្អាត និងកូនពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី