ថៃ៖ ដូចជាប្រិយមិត្តបានជ្រាបរូចមកហើយ ពីNet Idol នាង Baitoey Supattra ត្រូវបានប៉ូលីសចាប់ឃាត់ខ្លួន ជាមួយនឹងសង្សារ អមបក្សពួក២នាក់ថែមទៀត ពីបទលក់គ្រឿងញៀន ដែលមានតម្លៃ១០លានបាត។

រឿងរ៉ាវរបស់ស្រីស្អាតរូបនេះ ក៏បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលខ្លាំង ដោយមិននឹកស្មានថា ពីក្រោយភាពមានបានរបស់នាងបានមកពីការជួញដូរគ្រឿងញៀន ជាមួយនឹងសង្សារបែបនេះសោះ។

ក្នុងពេលនេះដែរ រូបនាង ក៏ត្រូវបានប៉ូលីសបញ្ជូននាង ទៅពន្ធនាគារ ដោយមិនទាន់ដឹងថា នាង ត្រូវជាប់ទោសប៉ុន្មានឆ្នាំនោះទេ ពីបទជួញដូរគ្រឿងញៀន។ បើងាកមកស្តាប់សម្តីរបស់ អ្នកម្តាយនាងវិញ គឺអ្នកស្រីបាននិយាយថា«នៅពេលនេះ ខ្ញុំមិនបានប្រមូលប្រាក់មកបង់ប៉ុន្មានទេ ព្រោះថា តុលាការមិនទាន់កាត់ក្តីនៅឡើយ។ ហើយខ្ញុំនៅតែអះអាងថា កូនស្រីខ្ញុំមិនខុស ព្រោះថា លុយដែលនាងបាន គឺបានមកពីធ្វើឌីជេ និងលក់ផលិតផលក្នុងហ្វេសប៊ុក។ ចំណែកឯ សង្សាររបស់នាង គឺនាងបានទាក់ទងគ្នាមែន តែមិនដឹងថា រូបគេ មានប្រវត្តិបែបណាទេ កាលពីមុន»។

ទោះបីជា អ្នកកាសែតច្រើននាក់ ព្យាយាមដេញដួរសួរ ម្តាយនាង និងបងប្អូន ក៏ពួកគេ នៅតែប្រកែក និងព្យាយាមបដិសេធជានិច្ច ថានាង មិនបានជាប់ពាក់ព័ន្ធក្នុងរឿងនេះទេដាច់ខាត។ 

យ៉ាងណាមិញ នេះជារឿងមួយ ដែលគួរឲ្យសោកស្តាយ សម្រាប់នាងBaitoey Supattra
ដែលមិនសមជួបរឿងបែបនេះទាំងស្ថិតក្នុងវ័យក្មេង និងស្រស់ស្អាតបែបនេះទេ៕

Net Idol នាង Baitoey Supattra
Net Idol នាង Baitoey Supattra
Net Idol នាង Baitoey Supattra
Net Idol នាង Baitoey Supattra
Net Idol នាង Baitoey Supattra
រូបភាពដែលគេថតបាន មុនឡើងរថយន្ត ទៅពន្ធនាគារ
រូបភាពដែលគេថតបាន មុនឡើងរថយន្ត ទៅពន្ធនាគារ
រូបភាពដែលគេថតបាន មុនឡើងរថយន្ត ទៅពន្ធនាគារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]