ភ្នំពេញ៖ តារាចម្រៀងប្រុស មួន ម៉ារ៉ា កំពុងតែមានទុក្ខខ្លាំង ដោយអ្នកម្តាយជាទីស្រលាញ់របស់លោក ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ កាលពីថ្មីៗនេះ ។

ក្នុងនោះ លោកបានបញ្ជាក់ថា អ្នកម្តាយរបស់លោក ក្អកមានឈាមមកច្រើន និងពិបាកផ្លូវដង្ហើមខ្លាំង ដោយពេលនេះ កំពុងតែសម្រាកនៅមន្ទីរពេទ្យ ប៉ុន្មានថ្ងៃហើយ។ លោក ម៉ារ៉ា ក៏បានសរសេរថា «អ្នកម្តាយសុខសុខស្រាប់តែឈឺពិបាកដកដង្ហើម ក្អកធ្លាក់ឈាម ដើរមិនរួច! ហ៊ឹម បារម្ភណាស់! កូនសូមបន់ស្រន់ឱ្យអ្នកម្តាយឆាប់ជាសះស្បើយឡើងវិញ និងនៅក្បែរកូនៗរហូត»។

ជាមួយគ្នានោះដែរ ក្រោយពីបានរូបភាព និងសាររបស់លោក ក៏មានបណ្តាអ្នកលេងហ្វេសប៊ុក មានការសួរនាំ និង បង្ហាញពិបាកចិត្តជំនួស ដែលម្តាយលោក កំពុងតែធ្លាក់ខ្លួនឈឺច្រើនថ្ងៃ។ ហើយពួកគេ ក៏បានជូនពរឲ្យ ម្តាយលោក ឆាប់ជាសះស្បើយ ក្នុងពេលឆាប់ៗផងដែរ៕

មួន ម៉ារ៉ា
មួន ម៉ារ៉ា
មួន ម៉ារ៉ា
អ្នកម្តាយលោក
អ្នកម្តាយលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មួន ម៉ារ៉ា