កាលពីពេលថ្មីៗនេះ មានលេចចេញ នូវវីដេអូមួយ បង្ហាញពីនារីម្នាក់ ហេតុតែមិនចង់បង់ប្រាក់ ពន្ធផ្លូវឆ្លងកាត់ បានក្លែងធ្វើជាខ្មោច បន្លាចបុគ្គលិកយាម ចាំទទួលប្រាក់ នៅទីនោះ អោយរត់ បាតជើងសព្រាតតែម្តង ដែល ហេតុការណ៍នេះបានកើតឡើង នៅឯប្រទេសចិន។
តាមរយៈវីដេអូខាងក្រោម ឃើញថា អ្នកចាំទទួលប្រាក់ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញ ឡានមួយគ្រឿង អាចបើកទៅមុខបានដោយខ្លួនឯង ដោយមិនមានមនុស្សបើកសោះ បែបនេះ។ នៅពេលដែលគាត់ចេញមកមើល អោយច្បាស់ ស្រាប់តែឃើញមនុស្សស្រីម្នាក់ សក់វែងអន្លាយ តោងឡើងពីក្រោយឡានយឺតៗ ដែលបណ្តាលអោយគាត់ មានការភ័យខ្លាចជាខ្លាំង រហូតរត់ចេញពីទីនោះបាត់ស្រមោល តែម្តង ហើយណាមួយ ជាពេលយប់ជ្រៅស្ងាត់ផងនោះ។
សូមទស្សនានូវវីដេអូខាងក្រោម ៖
តើប្រិយមិត្តយល់យ៉ាងណាដែរ?
ដោយ សី
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]