ថៃ៖ តារាថៃនីមួយៗសុទ្ធសឹងតែ មានសម្រស់ស្រស់ស្អាតផ្សេងៗពីគ្នា ដោយអ្នកខ្លះមានសម្រស់ស្អាត ក្រោយពេលកែសម្ផស្សរួច រីឯអ្នកខ្លះទៀត ក៏មានសម្រស់ស្អាតសង្ហាពីកំណើត ដោយសារតែបានឆ្លងឈាមជ័រ ពីឪពុកម្តាយរបស់ពួកគេជាដើម។

ជាក់ស្តែង ក៏ដូចជាតារាសម្តែងថៃប្រុសស្រីទាំង៣ដួងនេះដូច្នោះដែរ ដោយពួកគេមានមុខមាត់ស្រស់ស្អាតសង្ហា ដោយសារតែមានលោកប៉ាមុខមាត់សង្ហាមិនចាញ់តួកុនផងដែរ។

១. តារាសម្តែងប្រុស Toey Pongsakorn

មានមនុស្សជាច្រើនបាននិយាយថា លោកប៉ារបស់លោកពិតជាស្រស់សង្ហា និងមានមុខមាត់ក្មេង អាចធ្វើជាបងប្រុសរបស់លោកបាន។

១. តារាសម្តែងប្រុស Toey Pongsakorn

២. តារាសម្តែងស្រី Pancake Khemanit

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ តារាស្រី Pancake បានបង្ហោះរូបនាងថតជាមួយឪពុករបស់នាង កាលពីនៅកុមារភាព ដោយក្នុងរូបថតនេះ គឺឃើញថា ឪពុករបស់នាងពិតជាមានមុខមាត់សង្ហាដូចជាតួកុនដែរ។

២. តារាសម្តែងស្រី Pancake Khemanit

៣. តារាសម្តែងស្រី Vill Wannarot

នៅក្នុងទិវាលោកឪពុក (Father’s Day) តារាស្រី Vill បានបង្ហោះរូបឪពុកនាងកំពុងតែពរនាង កាលពីនៅជាទារិកា។ យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើន ឪពុករបស់នាងពិតជាស្រស់សង្ហា ដូចតួកុនកាលពីជំនាន់៨០ដូច្នោះដែរ៕

៣. តារាសម្តែងស្រី Vill Wannarot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]