ប្រេស៊ីល៖ លោកយាយចំណាស់ម្នាក់តែងមានក្តីបំណងមួយគឺមានសិទ្ធិក្នុងការលាបសក់ពណ៌ដូចមនុស្សដទៃ ដែលលោកយាយបានប៉ង់ទុកជាយូរលង់ណាស់មកហើយ។ ប៉ុន្តែគាត់មិនដែលដាច់ចិត្ត ធ្វើរឿងនេះដោយចិត្តឯងម្តងណាឡើយ ដោយសារគាត់មានម្តាយឪពុកនិងស្វាមីដ៏តឹងរឹង។

យោងតាមសារព័ត៌មាន Metro ចេញផ្សាយក្នុងថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៩នេះបានឲ្យដឹងថា លោកយាយចំណាស់ខាងលើមានឈ្មោះថា Alayde Menna Barreto មានអាយុ៨០ឆ្នាំ រស់នៅក្នុងប្រទេសប្រេស៊ីល។ ថ្មីៗនេះ លោកយាយទើបតែសម្រេចបំណងដែលគាត់ប៉ង់ទុកជាយូរលង់ណាស់មកហើយគឺការលាបពណ៌សក់។  

លោកយាយ Alayde Menna Barreto

ចំណែកឯលោក Bruno Barreto ដែលជាចៅប្រុសរបស់លោកយាយ Alayde វិញបានទាញទូរស័ព្ទមកថតវីដេអូនិងសកម្មភាពរបស់លោកយាយផ្ទាល់បន្ទាប់ពីគាត់លាបពណ៌សក់រួច។

យោងតាមសម្តីរបស់លោក Bruno បានឲ្យដឹងថា "លោកយាយ Alayde ជាគ្រូបង្រៀនចូលនិវត្តន៍ម្នាក់។ គាត់មានក្តីស្រមៃមួយគឺចង់លាបសក់ពណ៌បៃតង តែគាត់មិនដែលដាច់ចិត្តធ្វើវាម្តងណាឡើយ។ ដោយសារគាត់មានម្តាយឪពុកដ៏តឹងរឹង និង ស្វាមីមិនបានលើកទឹកចិត្តទៀតនោះ ទើបគាត់មិនហ៊ានធ្វើវាតាំងពីពេលនោះមក"

យ៉ាងណាមិញ បន្ទាប់ពីស្វាមីលោកយាយបានស្លាប់អស់រយៈពេល២ឆ្នាំមក លោកយាយ Alayde យល់ថា ជីវិតគាត់ខ្លីណាស់។ គាត់មិនចាំបាច់គិតវែងឆ្ងាយពីសក់របស់គាត់ទៀតទេ។ អីចឹងហើយទើបគាត់សម្រេចចិត្តលាបពណ៌សក់នៅអាយុ៨០ឆ្នាំតែម្តង

បន្ទាប់ពីលាបពណ៌ហើយ លោកយាយ Alayde ពិតជារំភើបនិងពេញចិត្តពេកក្រៃ ហើយវីដេអូដែលចៅប្រុសលោកយាយផុសចូលបណ្តាញសង្គម បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សម្នាក្នុងប្រទេសប្រេស៊ីលក៏ដូចជាជុំវិញសកលលោក៕  

មានវីដេអូនៅខាងក្រោម៖

លោកយាយ Alayde Menna Barreto

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]