ភ្នំពេញ៖ នៅចុងឆ្នាំ ២០១៧ អ្នកគាំទ្រតារាសម្តែងស្រីរបស់ប៉ុស្តិ៍លេខ៣ថៃនាង Margie Rasri សុទ្ធតែចូលរួមអបអរសាទរ ដែលនាងរកបានដៃគូជីវិតដ៏ស័ក្តិសម និងជាមហាសេដ្ឋីដែលមានមុខជំនួញច្រើនមុខនៅក្នុងដៃ។

ដោយឡែកនៅដើមឆ្នាំ២០១៨ ពួកគេទាំងពីរនាក់ក៏បានបង្កើតនូវភាពភ្ញាក់ផ្អើលមួយទៀតទៅកាន់អ្នកគាំទ្ររបស់ខ្លួន ដោយ Margie បានដឹកដៃស្វាមីរបស់ខ្លួនចូលថតរឿងភាគលើកដំបូងដែលមានចំណងជើងថា «ជំនួញបេះដូង»«Buang Rak Satan» ប៉ុន្តែតួឯកពិតប្រាកដគឺ Margie និង Lum Parkorn មិនមែន Pok ស្វាមីរបស់នាងឡើយ។

Margie និងស្វាមី ក្នុងរឿង «ជំនួញបេះដូង»

រឿង «ជំនួញបេះដូង» ជាប្រភេទរឿងបែបសម័យ ដែលតម្រូវឱ្យ Hem (Lum Parkorn) ជាតួសេដ្ឋីដ៏ល្បីម្នាក់រឿងមុខជំនួញ និងគ្មានគូប្រៀប។ ចៃដន្យដីដែល Hem ទើបតែទិញបាន គឺជាដីដែលនៅជិតសួនកម្សាន្តរបស់ Nit (Margie) ហេតុដូច្នេះទើបធ្វើឱ្យ Hem ចង់ទិញដីរបស់នាង ដើម្បីពង្រីកទីតាំងធ្វើសណ្ឋាគារលំដាប់ផ្កាយប្រាំ ប៉ុន្តែ Nit បានប្រកែកដាច់ខាតចំពោះការលក់នេះ ព្រោះតែកន្លែងសួនកម្សាន្តនេះគឺជាកន្លែងដែលប៉ារបស់នាងបានកសាងឡើង មុនពេលដែលគាត់ឈឺធ្ងន់។ ក្នុងអំឡុងពេលដែល Hem ព្យាយាមទិញយកដីរបស់ Nit បានធ្វើឱ្យមានរឿងរ៉ាវកើតឡើងជាច្រើនមិនចេះចប់។ 

តើ Hem អាចទិញយកដីនេះពី Nit បានដែរទេ? តើរឿងនេះនឹងមានវិធីដោះស្រាយដ៏ល្អបានដែរទេ?

កុំភ្លេចរង់ចាំតាមដានទស្សនារឿង «ជំនួញបេះដូង» ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន ចាប់ពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ យប់ រៀងរាល់ថ្ងៃព្រហស្បតិ៍-សៅរ៍ បន្ទាប់ពីរឿង «លំហូរបេះដូង»

រឿង «ជំនួញបេះដូង»

ទស្សនាឈុតខ្លីសូមចុច៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]