ជប៉ុន៖ ទើបតែមួយខែមុនប៉ុណ្ណោះ ដែលអតីតតារាក្តៅសាច់ជប៉ុន នាង Sola Aoi Sora Aoi បានទម្លាយឲ្យមហាជនបានដឹង ពីរឿងមានទម្ងន់កូនក្នុងផ្ទៃ ៥ខែ ជាមួយនឹងស្វាមីលោក DJ Non ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងជូនពរនាងជាហូរហែ។

ប៉ុន្តែស្រាប់តែថ្មីៗនេះ ស្រីស្អាតរូបស្រស់ដែលនឹងកំពុងត្រៀមខ្លួនក្លាយជាម្តាយគេឆាប់ៗនេះ នាង Sola ក៏បានបង្ហោះសារ និងរូបភាពដ៏ស្រស់ញញឹមប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គម ជុំវិញនឹងកូនក្នុងផ្ទៃ និងពោះកាន់តែរីកធំរបស់នាង ដោយអះអាងថាជាកូនភ្លោះ និងបន់ឲ្យតែដល់ថ្ងៃសម្រាលឆាប់ៗ។

នាង Sola និងស្វាមី DJ Non

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ នាង Sola បានប្រកាសនៅលើគណនីអ៊ីនស្តាក្រាមរបស់នាងថា នាងពិតជាកំពុងទម្ងន់កូនភ្លោះ ជាមួយនឹងសារខ្លីន័យរៀបរាប់ថា «ពិតណាស់! ខ្ញុំកំពុងតែទម្ងន់កូនភ្លោះ។ ខ្ញុំពិតជារំភើប និងអន្ទះសាក្នុងចិត្តខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងសម្រាលពួកគេបានដោយសុវត្ថិភាព»

សារនិងរូបភាពដែលនាង Sola បានបង្ហោះ

គួរឲ្យដឹងផងដែរថា កន្លងមក អតីតតារាស្រើបស្រាលរូបនេះ ក៏ធ្លាប់បង្ហើបឲ្យដឹងដែរថា ឪពុករបស់នាងក៏ជាកូនភ្លោះ កូនៗម្តាយមីងរបស់នាងក៏ជាកូនភ្លោះ ដូច្នេះរឿងអីដែលថានាងមិនទម្ងន់បានកូនភ្លោះដែរនោះ។

យ៉ាងណាមិញ ជុំវិញនឹងដំណឹងមួយនេះ ក៏បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រនាងជាច្រើន សម្ដែងក្តីរំភើបជំនួស ដែល Sola នាងអាចទទួលបានចំណងដៃកូនភ្លោះ បើទោះបីជានាងមិនបង្ហើបឲ្យដឹងថា ប្រុស ឬ ស្រីក៏ដោយ ហើយពួកគេក៏បានជូនពរនាង ស្វាមី និងកូនក្នុងផ្ទៃឲ្យមានសុភាពល្អ និងសម្រាលបានដោយសុវត្ថិភាពផងដែរ។

នាង Sola
នាង Sola

សូមរម្លឹកថា អតីតតារាក្តៅសាច់ជប៉ុននាង Sola បច្ចុប្បន្នមានអាយុ ៣៥ឆ្នាំ។ នាងបានប្រកាសលាឈប់ពីវិស័យខ្សែភាពយន្តអាសអាភាស នៅក្នុងឆ្នាំ២០១០។ ក្រោយមកក៏មានទំនាក់ទំនងស្នេហាជាមួយនឹងលោក DJ Non ដែលជាតន្រ្តីករម្នាក់ រហូតឈានដល់ការរៀបអាពាហ៍ពិពាហ៍កាលពីដើមឆ្នាំមុន។

Sola នាងធ្លាប់បាននិយាយថា ថ្វីបើលោក DJ Non មិនមែនជាបុរសសង្ហា និងមិនសូវជាមានទ្រព្យហូរហៀរដូចគេក៏ពិតមែន ប៉ុន្តែលោកគឺជាបុរសដ៏អស្ចារ្យម្នាក់ ដែលហ៊ានប្រឈមមុខទទួលយកនាង ដោយមិនគិតពីអតីតកាលមិនល្អដែលនាងធ្លាប់ឆ្លងកាត់។ ហើយនេះក៏ជាអ្វីដែលនាង ត្រូវតែទទួលយក និងតបស្នងចំពោះការស្រលាញ់ដ៏ស្មោះស្ម័គ្រមួយនេះ ដែលលោក Non មានចំពោះនាងផងដែរ ៕ 

នាង Sola
នាង Sola
នាង Sola
នាង Sola

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]