កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អ្នកគាំទ្ររបស់ក្រុមចម្រៀងកូរ៉េដ៏ល្បី Twice ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញកម្មវិធី Gaon បង្ហាញតារាងតូលេខចំនួនលក់ អាល់ប៊ុមរបស់ក្រុមតារាចម្រៀងនីមួយៗ។

ក្នុងនោះដែរ គេសង្កេតឃើញថាអាល់ប៊ុមរបស់ក្រុម Twice ដែលមានឈ្មោះថា “The Year of Yes” បានជាប់ចំណាត់ថ្នាក់លេខ ១៧ ក្នុងតារាងអាល់ប៊ុមដែលលក់ដាច់ជាងគេប្រចាំឆ្នាំ។

ម៉្យាងវិញទៀត សម្រាប់ការភ្ញាក់ផ្អើលនេះដែរ ក៏ព្រោះតែ អាល់ប៊ុមនេះ ទើបតែចេញលក់ជិតចុងឆ្នាំតែប៉ុណ្ណោះ ហើយអ្វីដែលពិសេសនោះ អាល់ប៊ុមនេះ មានចំនួនលក់ដាច់ហួសពីការស្មាន ដោយគ្មានការប្រូម៉ូតនោះទេ។

ដូច្នេះហើយ ទើបក្រុមចម្រៀងស្រី Twice បានជាប់ឈ្មោះជា Queen នៃ Kpop ក៏ព្រោះថាសម្រាប់អាល់ប៊ុមចុងក្រោយរបស់ពួកគេ ដែលមានឈ្មោះ The Year of Yes មានចំនួនលក់ដាច់ខ្លាំង ដោយគ្មានការប្រូម៉ូតអ្វីទាល់តែសោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Twice
Twice
Twice
តារាងលទ្ធផល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]