កូរ៉េខាងត្បូង៖ តារាចម្រៀងKpopស្រីកំពុងមានប្រជាប្រិយភាពខ្លាំង Lisa សមាជិកក្រុម Blackpink ត្រូវបានគេដឹងថា នាងគឺជាជនជាតិថៃដំបូងបំផុត ដែលបានក្លាយជាតារាចម្រៀង ប្រចាំផលិតកម្មយក្ស YG Entertaiment ក្នុងនាមជាអ្នករាំនាំមុខគេប្រចាំក្រុម និងជាអ្នករ៉េបដ៏សំខាន់ ក្រោយខិតខំប្រឹងប្រែងហ្វឹកហាត់អស់រយៈពេល ប្រមាណជាង៥ឆ្នាំ។

ជាការពិត Lisa បានសុខចិត្តបោះបង់ចោលនូវ ជីវិតដ៏សប្បាយរីករាយបំផុត ក្នុងវ័យកុមារភាពរបស់ខ្លួន នៅក្នុងវ័យ១៤ឆ្នាំ ដោយនាងសម្រេចចិត្តហោះមកកាន់ប្រទេសកូរ៉េ តែម្នាក់ឯង ដើម្បីមកបំពេញក្តីស្រមៃរបស់ខ្លួន នៅឯផលិតកម្ម YG។ 

គួរបញ្ជាក់ផងដែរថា កាលនោះ Lisa ពិតជានៅក្មេងខ្លាំងមែនទែន មិនស្គាល់អ្វីច្រើនឡើយ សូម្បីតែភាសាកូរ៉េមួយម៉ាត់ក៏នាងមិនចេះដែរ ប៉ុន្តែពិតជាសរសើរទឹកចិត្តដ៏ក្លាហានរបស់នាង ដែលអាចតស៊ូរស់នៅប្រទេសកូរ៉េតែម្នាក់ឯងបានទាំងវ័យក្មេង ឆ្ងាយម្តាយឪពុកឆ្ងាយគ្រួសារ រហូតពិតជាបានសម្រេចក្តីប្រាថ្នារបស់ខ្លួន ក្រោយYG សម្រេចចិត្តជ្រើសរើសនាង ធ្វើជាសមាជិកក្រុម Blackpink ហើយLisa ក៏បង្ហាញមុខជាសាធារណៈជាលើកដំបូង ក្នុងឆ្នាំ២០១៦ ដែលជាឆ្នាំដំបូងដែល នាងបានក្លាយជាតារាចម្រៀងក្នុងវិស័យ Kpop ផងដែរ។

មិនតែប៉ុណ្ណោះ ចាប់តាំងពីចូលសិល្បៈដំបូង រហូតមកដល់បច្ចុប្បន្ននេះ Lisa តែងទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់មហាជន ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដូចជាកូនក្រមុំតុក្កតា ព្រមជាមួយនឹង ទម្រង់មុខមូលៗក៏ដូចជាភ្នែកធំៗគួរឲ្យស្រលាញ់ពីធម្មជាតិតែម្តង។

លើសពីនេះទៅទៀតនោះ Lisa ក៏ត្រូវបានគេដឹងថា នាងជាតារាស្រីមួយរូប ដែលមិនទទួលយកលក្ខ័ណទទួលការកែសម្ផស្សពីក្រុមហ៊ុនឡើយ ពោលគឺសម្រស់បច្ចុប្បន្ននេះ គឺជាសម្រស់ធម្មជាតិពិតៗពីកំណើត ដែលអ្នកម្តាយបានផ្តល់ឲ្យនាងតែម្តង។

បន្ថែមពីនេះទៅទៀត អ្នកគាំទ្រអន្តរជាតិជាច្រើន ក៏បានកោតសរសើរពីសម្រស់របស់ម្តាយ Lisa ផងដែរ ដែលគាត់មានភាពស្រស់ស្អាត ទើបអាចបង្កើតកូនស្រីបានយ៉ាងស្រស់ស្អាតដូច តុក្កតាជ័រ និងមានអត្តចរិតគួរឲ្យស្រលាញ់ខ្លាំងបែបនេះ។

តួយ៉ាង ខាងក្រោមនេះគឺជារូបភាពរបស់ម្តាយ និងឪពុកចិញ្ចឹមរបស់ Lisa ហើយពួកគាត់ក៏ធ្លាប់បានចូលរួមថតវគ្គមួយក្នុងកម្មវិធី Blackpink House ជាមួយនឹងក្រុមBlackpink កាលពីឆ្នាំមុនផងដែរ៕ 

Lisa
Lisa ជាមួយនឹងម្តាយ និងឪពុកចិញ្ចឹម
Lisa និងម្តាយ
ម្តាយរបស់ Lisa
ម្តាយរបស់ Lisa
ម្តាយរបស់ Lisa
Lisa និងម្តាយកាលនៅក្មេង
Lisa និងម្តាយកាលនៅក្មេង
Lisa និងម្តាយ
ម្តាយ Lisa
ម្តាយ និងឪពុក Lisa
ម្តាយ Lisa
ម្តាយ Lisa
Lisa និងឪពុក
Lisa និងឪពុក
Lisa និងឪពុក
Lisa និងម្តាយឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]