សៀមរាប៖ កាលពីពេលថ្មីៗនេះ មានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានឃើញជនជាតិឥណ្ឌាម្នាក់ បានធ្វើដំណើរដើរលេងនៅលើទឹកដីខេត្តសៀមរាប ដោយបានពាំនាំនូវការធ្វើវីដេអូដ៏ប្លែក សម្រាប់សាកចិត្តដល់ប្រជាជនកម្ពុជាថាមាន ចិត្តសោ្មះត្រង់ឬយ៉ាងណា។

ជាមួយគ្នានេះដែរ បុរសជនជាតិឥណ្ឌាម្នាក់នោះ បានធ្វើការសាកចិត្ត ដោយធ្វើជ្រុះលុយដុល្លាររបស់ខ្លួន និងដើរធ្វើមិនដឹង តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ជនជាតិខ្មែរជាច្រើនរូប ក្រោយពីបានឃើញយ៉ាងដូច្នោះ ពួកគេមានទឹកចិត្តល្អ មិនយករបស់អ្នកដទៃនោះទេ។

ដោយពួកគេបានយកប្រគល់ និងហៅបុរសម្នាក់នោះ មកយកលុយរបស់ខ្លួនដែលបានជ្រុះនោះវិញ ដោយក្តីគោរពទៅកាន់ជនបរទេស។ ទង្វើមួយនេះធ្វើឲ្យអ្នកទស្សនាវីដេអូមួយនេះ ពិតជាមានការកោតសរសើរដល់ភាពស្មោះត្រង់ របស់ប្រជាជនកម្ពុជាគ្រប់គ្នា ដែលមានទឹកចិត្តដ៏ល្អយ៉ាងដូច្នោះ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានបង្ហាញនូវវីដេអូនេះ ជនជាតិឥណ្ឌារូបនេះ ក៏បានសរសើរដល់ជនជាតិខ្មែរផងដែរ ព្រោះថានេះជាលើកទី១ហើយដែលលោកបានបង្កើតនូវ វីដេអូសាកចិត្តបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ជនជាតិឥណ្ឌាMeh Raj
ជនជាតិឥណ្ឌាMeh Raj
ជនជាតិឥណ្ឌា មកធ្វើវីដេអូសាកចិត្ត
ជនជាតិឥណ្ឌា មកធ្វើវីដេអូសាកចិត្ត
ជនជាតិឥណ្ឌា មកធ្វើវីដេអូសាកចិត្ត
ជនជាតិឥណ្ឌា មកធ្វើវីដេអូសាកចិត្ត
ជនជាតិឥណ្ឌា មកធ្វើវីដេអូសាកចិត្ត
ជនជាតិឥណ្ឌា មកធ្វើវីដេអូសាកចិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]