ចិន៖ មន្រ្តីគយជាន់ខ្ពស់មួយរូបនៅក្នុងទីក្រុងដាលៀន ត្រូវបានផ្អាកពីការងារ និងកំពុងស្ថិតក្រោមការស៊ើបអង្កេត បន្ទាប់ពីត្រូវបានចោទប្រកាន់ថា លោកបានជួយមនុស្សស្រីជាច្រើនគេចពន្ធ ដោយការដោះដូរនឹងការរួមភេទ។

មន្រ្តីគយរូបនេះមានឈ្មោះ Guan Zhaojin អាយុ ៣៧ឆ្នាំ ត្រូវបានបែកធ្លាយរឿងអាស្រូវ ដោយប្រពន្ធរបស់លោកចាប់បានលោកមានស្រីនៅនឹងកន្លែង រួចលោកក៏បានសារភាពថាខ្លួនពិតជាបានគេងជាមួយមនុស្សស្រីជាច្រើននាក់ពិតមែន ពោលគឺលោកបានគេងជាមួយមនុស្សស្រីយ៉ាងតិចណាស់ ១៤នាក់ ជាថ្នូរនឹងការឱ្យពួកគេគេចពន្ធ។

បន្ថែមពីនេះទៀត លោកក៏បានសារភាពថារូបលោកបានទទួលយកសំណូកផងដែរ ហើយពេលនេះ លោកត្រូវបានផ្អាកពីការងារ និងកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចពាក់ព័ន្ធ។

គួរឱ្យដឹងផងដែរ មនុស្សស្រីដែលលោក Guan បានជួយនោះ គឺភាគច្រើនពួកគេទិញអីវ៉ាន់ថ្លៃៗពីបរទេស រួចយកមកលក់នៅស្រុកចិនដោយការគេចពន្ធ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Guan Zhaojin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]