ខេត្តតាកែវ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 ប្រចាំមណ្ឌលខេត្តតាកែវ ដែលជាមណ្ឌលទី២ បានរកឃើញម្ចាស់ជើងឯកហើយបានទៅលើក្រុមយាន្តដ្ឋានសំណាង១ បន្ទាប់ពីយកឈ្នះលើក្រុមក្លិបកីឡាដូនកែវ “A” ក្នុងលទ្ធផល ៣ទល់២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នេះនៅផ្សារបុរីរស្មី ទីរួមខេត្តតាកែវ ។
ចំណែកក្រុម CTB “B” ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយពីឈ្នះលើក្រុមភូមិស្នោ FC ក្នុងលទ្ធផល ៥ទល់២ នៅវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តតាកែវក្រុមក្រុមយាន្តដ្ឋានសំណាង១ ទទួលបានប្រាក់រង្វាន់ ១០០០ ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមក្លិបកីឡាដូនកែវ “A” ប្រាក់រង្វាន់ ៧០០ ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម CTB “B”ប្រាក់រង្វាន់ ៣៥០ ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមភូមិស្នោ FC ប្រាក់រង្វាន់ ១៥០ ដុល្លារ និងស្រាបៀរថៃហ្គ័រ។
ដោយឡែកសម្រាប់ខេត្តតាកែវ ដែលជាមណ្ឌលទី២នេះ គណៈកម្មាធិការរៀបចំការប្រកួតយកតែ៤ក្រុមតែប៉ណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាស ជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ គឺកីឡាករបាល់ទាត់ Ronaldinho។
សូមរង់ចាំជួបគ្នានៅមណ្ឌលកំពង់ស្ពឺ ដែលជាខេត្តបន្ទាប់ នៅថ្ងៃទី២០ ខែ មករា ឆ្នាំ ២០១៩ ។ ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង ៧០ ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង ៤០ មេដាយផ្នែករសជាតិ និងគុណភាព។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ពិសាដោយការទទួលខុសត្រូវ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]