អង់គ្លេស៖ លោក Solskjaer បាននិយាយថា David De Gea អាចចាត់ទុកថាគឺជាអ្នកចាំទីដ៏ល្អជាងគេបំផុតរបស់ក្លិបបាល់ទាត់ Manchester United។ លោកនិយាយបែបនេះក្រោយពេលដែល David De Gea បានបង្ហាញការរារាំងគ្រាប់បាល់ជាច្រើនដែលជាឱកាសរបស់ Spur។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញវ័យ ២៨ឆ្នាំរូបនេះ មានស្ថិតិសង្គ្រោះបាល់រហូតដល់ ១១លើក នាជំនួបដែល Man UTD ឈ្នះ Spur ១-០ នាកីឡដ្ឋាន Wembly Stadium។

កីឡាករ​ David De Gea

លោក OG. Solskjaer បាននិយាយថា៖ “ពួកយើងធ្លាប់មានអ្នកចាំទីល្អៗជាច្រើនក្នុងប្រវត្តិសាស្រ្តរបស់ក្លិបដូចជា Edwin Van Der Sar និង Peter Schmeichel ជាដើម ហើយខ្ញុំគិតថា De Gea ក៏អាចចាត់ទុកថាជាអ្នកចាំទីដ៏ល្អរបស់ក្លិបផងដែរ”។​ ដោយឡែកក្រោយពីទទួលជ័យជម្នះ ៥ប្រកួតជាប់គ្នា ក្នុងក្របខណ្ឌ Premier League ក្លិប Man UTD បច្ចុប្បន្នស្ថិតនៅលេខ ៦ ដដែល ប៉ុន្តែបានបន្ថយគម្លាតពិន្ទុពីក្រុមលេខ ៤ Chelsea ឱ្យនៅសល់តែ ៦ពិន្ទុ និងមាន ៤១ពិន្ទុស្មើគ្នាជាមួយក្រុមកាំភ្លើងធំ Arsenal ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៥។

កីឡាករ​ David De Gea

ទាក់ទងនឹងលទ្ធផលល្អបែបនេះ កីឡាករ David De Gea បាននិយាយថា៖ “ពួកយើងជឿជាក់ថា អាចបញ្ចប់រដូវកាលនេះជាមួយចំណាត់ថ្នាក់ Top 4, ពួកយើងគឺ Manchester United ពួកយើងនឹងព្យាយាមធ្វើឱ្យបានល្អបំផុត”, “វាជារឿងដែលល្អមួយចំពោះ ៣ពិន្ទុនៅឯ Wembly Stadium ពួកយើងរីករាយជាមួយទម្រង់លេងបែបនេះ ទាំងការបង្កើតឱកាសទាំងការវាយសម្រុក ហើយខ្ញុំជឿជាក់ថា ទម្រង់លេងនេះហើយដែលអ្នកគាំទ្ររបស់បិសាចក្រហមចង់បាន។”

កីឡាករ​ David De Gea

គួរបញ្ជាក់ថា David De Gea បានចូលរួមជាមួយ Manchester United កាលពីឆ្នាំ ២០១១ ដោយផ្ទេរមកពីក្លិប Atletico Madrid ហើយរូបគេទើបតែឈ្នះពានរង្វាន់អ្នកចាំទីល្អបំផុត “Premier League Golden Glove” កាលពីរដូវកាលមុនផងដែរ៕

សូមទស្សនាវីដេអូនៃការសង្គ្រោះបាល់ទាំង ១១លើក របស់ De Gea ទល់នឹង Spur៖

កីឡាករ​ David De Gea​ និងពានរង្វាន់ផ្ទាល់ខ្លួន
កីឡាករ​ David De Gea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]