ពងមាន់ជាអាហារដ៏ល្អ ងាយរកទិញ តម្លៃធូរថ្លៃ និងងាយចម្អិនហូប ហើយជាអាហារថាមពលសំបូរប្រូតេអ៊ីនយ៉ាងច្រើនទៀតផង។ 

ពងមាន់មួយគ្រាប់អាចផ្តល់ថាមពលបានរហូតដល់ ៨០កាឡូរីឯណោះ។ លើសពីនេះទៅទៀត ពងមាន់សំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទផ្សេងទៀតដែលជាតម្រូវនៃរាងកាយជាប្រចាំ និងល្អសម្រាប់សុខភាព។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពនៃពងមាន់៖

១. ជាប្រភពនៃខ្លាញ់ Omega-3

ពងមាន់ត្រូវបានគេសិក្សារកឃើញថា សំបូរទៅដោយសារធាតុ Omega3 ដែលជាប្រភេទអាស៊ីតខ្លាញ់មួយដ៏ល្អ ចូលរួមចំណែកយ៉ាងសំខាន់ដល់ការកំចាត់ចោលសារធាតុខ្លាញ់ ឬកូលេស្តេរ៉ុលមិនល្អដែលមាននៅតាមបណ្តោយសរសៃឈាម។

នេះជាកត្តាមួយជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ព្រោះជំងឺទាក់ទងនឹងបេះដូង មិនថាជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលក្តី សុទ្ធសឹងបង្កមកពីមូលហេតុចំបងតែមួយគត់ គឺសារធាតុខ្លាញ់មិនល្អ។

រូបតំណាង

២. ជាប្រភពនៃវីតាមីនA

ការបរិភោគស៊ុតជារៀងរាល់ថ្ងៃ នឹងបំពេញបន្ថែមវីតាមីនA ដែលជួយការពារយើងពីជំងឺភ្នែកជាច្រើនដូចជា ការឡើងបាយក្នុងប្រស្រីភ្នែក និងជំងឺខ្សោយភ្នែក ជាដើម។

ក្រៅពីនេះ វីតាមីនA ដែលទទួលបានពីពងមាន់ជាសារធាតុមិនអាចខ្វះបានសម្រាប់កោសិកាភ្នែក ក្នុងការស្រូបយកពន្លឺ និងពណ៌។

រូបតំណាង

៣. ប្រភពនៃប្រូតេអ៊ីន

ពងមាន់ ស្ថិតក្នុងចំណោមអាហារសំបូរប្រូតេអ៊ីន។ សារធាតុប្រូតេអ៊ីនជាម៉ូលេគុលយ៉ាងសំខាន់មិនអាចខ្វះបាន សម្រាប់ការលូតលាស់ ការសាងសង់រាល់ជាលិកានិងសរីរាង្គក្នុងខ្លួន  ការផលិតអរម៉ូនសំខាន់ៗដើម្បីដំណើរការធម្មតានៃរាងកាយ។

ស៊ុតមាន់មួយគ្រាប់មានសារធាតុប្រូតេអ៊ីនរហូតដល់ ៦ក្រាមឯណោះ ពោលគឺ ការហូបស៊ុតមួយគ្រាប់ ទទួលបានថាមពលរហូតដល់៧៨កាឡូរី។

រូបតំណាង

៤. ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម

ពងមាន់ផ្តល់ឲ្យនូវសារធាតុ Selenium ដែលជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុនេះបានដើរតួនាទីយ៉ាងសំខាន់ដល់ការកាត់បន្ថយរ៉ាឌីកាល់សេរី និងសារធាតុពុលដល់កោសិកាផ្សេងៗទៀត។ កត្តាទាំងនេះពិតជាមានសារៈសំខាន់ដល់ការកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍កោសិកាមហារីកផងដែរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]