បរទេស៖ ក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ គ្រប់គ្នាពិតជាស្គាល់ច្បាស់ពីកំពូលតារាបាល់ទាត់ទាំងពីរគឺ Cristaino Ronaldo និង Lionel Messi។ កីឡាករ Cristiano Ronaldo បានចាប់ផ្តើមអាជីពនៅឆ្នាំ ២០០៣ នៅ Sporting CP ខណៈដែល Lionel Messi បានចាប់ផ្តើមអាជីពនៅឆ្នាំ ២០០៤ នៅ Barcelona។ ពួកគេទាំងពីរចាប់ផ្ដើមក្លាយជាគូប្រជែង និងជាប្រធានបទក្ដៅសម្រាប់អ្នកគាំទ្រជជែកវែកញែក នៅគ្រាដែល CR7 ចាប់ផ្ដើមមករួមរស់ជាមួយ Real Madrid នៅឆ្នាំ ២០០៩។ បើនិយាយពីសំណួរដែលតែងតែបង្កើតជាប្រធានបទក្តៅនោះគឺ “រវាង Ronaldo និង Messi មួយណាជាកីឡាករល្អបំផុត”?

Ronaldo និង Messi

ដោយឡែកកាលពីពេលថ្មីៗនេះ ជាមួយនឹងបទសម្ភាសន៍របស់ HLN ជាមួយកីឡាករតោខៀវ Chelsea គឺ Eden Hazard បានជជីកសួរអំពីភាពជោគជ័យផ្សេងៗរបស់ Eden Hazard រយៈពេលជិត ១០ឆ្នាំកន្លងមក។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ចម្លើយរបស់ Eden Hazard នៅពេលដែលសួរថា “រវាង Ronaldo និង Messi មួយណាជាកីឡាករល្អបំផុត”? ចម្លើយរបស់ Hazard គឺ៖ “កីឡាករ ២រូបដែលល្អបំផុតលើលោក? អត់ទេ សម្រាប់ខ្ញុំគិតថាមានតែម្នាក់ប៉ុណ្ណោះ ហើយម្នាក់នោះគឺ Lionel Messi”  Hazard បាននិយាយដូច្នេះ មុននឹងបង្ហើបឱ្យដឹងទៀតថា គេក៏ជាអ្នកគាំទ្រម្នាក់របស់ Messi ផងដែរ។

កីឡាករ Eden Hazard
Hazard និង Messi ក្នុងការប្រកួត World Cup កន្លងមក

កីឡាករ Eden Hazard ក៏បានបន្ថែមទៀតថា៖ “ប្រកួតទល់នឹង Barcelona ទាំង ២ជើងកាលពីឆ្នាំ ២០១៨ មិនមែនជាការចងចាំដ៏ល្អសម្រាប់ខ្ញុំនោះទេ, ខ្ញុំរីករាយដែលបានលេងទល់នឹង Barcelona នឹង Messi, កូនប្រុសខ្ញុំទាំង ៣នាក់បានទៅមើលការប្រកួតនោះនៅឯ Stamford Bridge ផ្ទាល់ ជាពិសេសកូនប្រុសច្បងរបស់ខ្ញុំជាអ្នកគាំទ្រយ៉ាងខ្លាំងក្លា គេក៏ចង់ឃើញ Messi ផ្ទាល់នៅថ្ងៃនោះ ហើយនេះក៏ប្រហែលជាមកពី Messi គឺជាកីឡាករដ៏ពិសេសម្នាក់សម្រាប់គេ”៕

Eden Hazard និង Lionel Messi
កីឡាករ Eden Hazard និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]