ចិន៖ អ្នកសេដ្ឋកិច្ចជឿជាក់ថា សេដ្ឋកិច្ចរបស់ចិននឹងមានការរីកចម្រើនខ្លាំង អាចវ៉ាដាច់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចនៅលំដាប់ទី ១នៅលើពិភពលោកក្នុងឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវថ្មីរបស់ធនាគារ Standard Chartered ទើបតែបានចុះផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។

របាយការណ៍នេះបានបង្ហាញថា សហរដ្ឋអាមេរិកមិនត្រឹមតែបាត់បង់តំណែងជាប្រទេសមានសេដ្ឋកិច្ចខ្លាំងបំផុតលើលោកប៉ុណ្ណោះទេ ថែមទាំងប្រទេសនេះនឹងមិនងាយយកតំណែងមួយនេះបានវិញទេនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយបន្ទាប់ទៀត។

រឿងនេះនឹងកើតឡើងនៅពេលដែលប្រទេសចិនយកឈ្នះអាមេរិកដោយការរួមបញ្ចូលគ្នានៃអត្រាប្តូរប្រាក់ដោយប្រព័ន្ធ Purchasing Power Parity (PPP ឬ អំណាចបញ្ជាទិញ) និងតួលេខផលិតផលសរុបក្នុងស្រុក (GDP)។

PPP របស់ចិនមានតម្លៃដល់ទៅ ២៣.១៥ ពាន់ពាន់លាន ខណៈពេលដែលអាមេរិកមានត្រឹមតែ ១៩.៣៩ ពាន់ពាន់លានប៉ុណ្ណោះ។

រូបតំណាង

យ៉ាងណាមិញ ចិនមិនមែនគ្រាន់តែជាប្រទេសក្នុងតំបន់អាស៊ីតែមួយគត់ដែលអាចវ៉ាដាច់សេដ្ឋកិច្ចរបស់អាមេរិកប៉ុណ្ណោះទេ តែនៅឆ្នាំ២០៣០ ឥណ្ឌាក៏រំពឹងទុកថានឹងយកឈ្នះសេដ្ឋកិច្ចរបស់អាមេរិកផងដែរ ពោលគឺសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាត្រូវបានគេរំពឹងទុកថានឹងកើនឡើងពី ៦% ទៅ ៨% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយទៀត។

បន្ថែមពីនេះទៀត នៅក្នុងឆ្នាំ ២០៣០ របាយការណ៍នេះក៏បានបញ្ជាក់បន្ថែមទៀតថា GDP របស់ប្រទេសក្នុងតំបន់អាស៊ីនឹងមានការកើនឡើងដល់ទៅ ៣៥% ដែលឆ្នាំមុនមានតែ ២៨% ហើយកាលពីឆ្នាំ២០១០ មានតែ ២០% ប៉ុណ្ណោះ។ លើសពីនេះទៅទៀតនៅក្នុងឆ្នាំ២០៣០ ប្រទេសអាស៊ីទាំង ៥ក្នុងចំណោម ១០ ប្រទេសដែលនឹងមានសេដ្ឋកិច្ចខ្លាំងបំផុតនៅលើលោកនឹងមានដូចជា ប្រទេសចិន, ឥណ្ឌា, ឥណ្ឌូនេស៊ី, តួកគី និងជប៉ុន៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]