ថៃ៖ រយៈពេលពីរថ្ងៃមកនេះ ក្រុមចម្រៀងកូរ៉េដ៏ល្បី BLACKPINK បានធ្វើការប្រគំតន្ត្រីរបស់ខ្លួនយ៉ាងរលូន និងជោគជ័យខ្លាំង ជាមួយនឹងអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ នៅក្នុងទីក្រុងបាំងកក។

តួយ៉ាង សម្រាប់ការប្រគំតន្ត្រីរបស់ក្រុមចម្រៀងនេះដែរ អ្នកគាំទ្រសង្កេតឃើញថា ក៏មានការចូលរួមទស្សនាពីសំណាក់តារាចម្រៀង និងតារាសម្តែងថៃល្បីៗ មិនតិចអ្នកនោះទេ។

ក៏ប៉ុន្តែអ្វីដែលពិសេស និង គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ សម្រាប់តារាថៃល្បីៗមួយចំនួន ពួកគេពិតជាមានសំណាងខ្លាំងមែនទែន ដោយពួកគេមានឱកាសបានទៅក្នុងបន្ទប់ក្រោយឆាក ដើម្បីថតរូបយ៉ាងស្និទ្ធស្នាល ជាមួយនាង Lisa សមាជិក BLACKPINK ថែមទៀតផង។

ទោះជាយ៉ាងណាក្តី នេះគឺជារឿងដ៏គួរឲ្យច្រណែនមួយសម្រាប់អ្នកគាំទ្រ ព្រោះសម្រាប់តារាកូរ៉េ ពួកគេកម្រនឹងត្រូវក្រុមហ៊ុនអនុញ្ញាតិឲ្យថតរូបស្និទ្ធស្នាលជាមួយអ្នកគាំទ្រខ្លាំងណាស់ ក៏ប៉ុន្តែសម្រាប់តារាថៃទាំងនេះវិញ ពួកគេបែរជាមានសំណាង អាចរូបថតជាមួយនាង Lisa បានយ៉ាងស្រួល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Lisa ជាមួយ Boy Pakorn
Lisa ជាមួយ Mint
Lisa ជាមួយ Gam
Lisa ជាមួយ Kao
Lisa ជាមួយ Knomjean
Lisa ជាមួយ Diana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]