ថៃ៖ ការប្រគំតន្ត្រីរបស់ក្រុមចម្រៀងកូរ៉េ BLACKPINK ដែលមានឈ្មោះថា «WORLD TOUR BLACKPINK IN YOUR AREA BANGKOK» បានរៀបចំឡើងចាប់ពីថ្ងៃទី១១មករា រហូតដល់ថ្ងៃទី១៣មករា នៅក្នុងប្រទេសថៃ។

នៅក្នុងនោះផងដែរយើងសង្កេតឃើញថាមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ រួមទាំងតារាល្បីៗរបស់ប្រទេសថៃជាច្រើនក៏បានចូលរួមផងដែរ។

តែអ្វីដែលធ្វើឲ្យគ្រប់គ្នាងាកមកចាប់អារម្មណ៍ខ្លាំង និងជាបញ្ហាចោទនោះគឺ តារាសម្តែងស្រី Due Arisara និងមិត្តភក្តិរបស់នាងបានតែងខ្លួនជា Jennie ដែលជាសមាជិកម្នាក់នៅក្នុងក្រុមBLACKPINK និង Kai ដែលជាសមាជិករបស់ក្រុម EXO ដែលថ្មីៗនេះទើបតែលេចលឺព័ត៌មានថា ពួកគេទាំងពីរកំពុងតែមានទំនាក់ទំនងនិងគ្នា។

យ៉ាងណាមិញ ការតុបតែងខ្លួនរបស់ Due បានធ្វើឲ្យអ្នកគាំទ្រសម្តែងការមិនពេញចិត្ត និងបញ្ចេញមតិយោបល់ថា «វាជារឿងមិនសមរម្យ Due កំពុងលេងសើចជាមួយអារម្មណ៍របស់អ្នកគាំទ្រ ដែលគេមិនសូវពេញចិត្តចំពោះទំនាក់ទំនងរបស់ Jennie និង Kai ហើយការធ្វើបែបនេះ គឺមានតែព័ត៌មានមិនល្អកើតឡើងតែប៉ុណ្ណោះ»។

បន្ទាប់ពីរឿងនេះបានកើតឡើងធ្វើអ្នកគាំទ្រកើតអារម្មណ៍សង្ស័យ និងចាំសង្កេតមើលថា តើតារាស្រី Due ពិតជាចូលចិត្តនិងគាំទ្រ Jennie ពិតប្រាកដ ឬក៏គ្រាន់តែឆ្លៀតឱកាសនេះ ដើម្បីចង់បានការចាប់អារម្មណ៍៕

ទស្សនារូបភាពខាងក្រោម៖

Due Arisara
Due Arisara និងមិត្តភ្ក្តិ
Due Arisara និងមិត្តភ្ក្តិ
Due Arisara
Due Arisara
Due Arisara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]