បរទេស៖ Sony Corporation ដែលជាក្រុមហ៊ុនផ្នែកអភិវឌ្ឍន៍របស់ Play Station 4 បានបញ្ចេញរបាយការណ៍មួយ អំពីហ្គេមដែលមានអ្នក Download លេងច្រើនបំផុតនៅលើ PS4។ ជាលទ្ធផលបានបង្ហាញថា ហ្គេម Fortnite របស់ក្រុមហ៊ុន Epic Game បានយកឈ្នះ H1Z1: Battle Royale របស់ DayBreak Game Company និង Brawlhalla របស់ Blue Mammoth Games ក្លាយជាហ្គេម Free-to-play ដែលមានអ្នកទាញយកច្រើនជាងគេប្រចាំឆ្នាំ ២០១៨នេះ។

ហ្គេម Fortnite

Sony មិនបានបញ្ចេញឱ្យដឹងពីតួលេខពិតប្រាកដនៃចំនួនអ្នកទាញយក (Download) ហ្គេមនេះនៅឡើយទេ ប៉ុន្តែគេជឿថាចំនួនអ្នកទាញយក Fortnite មានចំនួនច្រើនលើសលុប ដែលអាចបានចំនួនប្រាក់ចំណេញដ៏ច្រើនផងដែរ។ ហ្គេម Fortnite ត្រូវបានគេចាត់ទុកថាជាហ្គេមដែលមានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំ ២០១៨ ក៏ព្រោះហ្គេមចំណាត់ថ្នាក់លេខ ២  H1Z1 មានបញ្ហាបង្ខំឱ្យមានការបិទលីគនៃការប្រកួត Esport កាលពីពេលថ្មីៗនេះ។ ចំណែកសម្រាប់ Esport របស់ Fortnite នៅតែបន្តធ្វើ​ដែលគ្រោងនឹងរៀបចំឡើងនៅចុងឆ្នាំនេះ ជាមួយប្រាក់រង្វាន់រហូតដល់ ១០០លានដុល្លារ ខណៈដែលគេរំពឹងថាចំនួនអ្នកលេង Fortnite នឹងមានការកើនឡើងតាមរយៈព្រឹត្តិការណ៍នេះ។

ហ្គេម Fortnite

ខាងក្រោមនេះគឺជាហ្គេមទាំង ១០ ក្នុងចំណាត់ថ្នាក់ហ្គេមឥតគិតលុយដែលមានអ្នកទាញយកច្រើនជាងគេនៅលើ PS4 ៖

១. Fortnite: Battle Royale

២. H1Z1: Battle Royale

៣.Brawlhalla

៤. Warface

៥. Paladins

៦. Warframe

៧. Pro Evolution Soccer 2018 Lite

៨. Fallout Shelter

៩. DC Universe Online Free-to-Play

១០. America’s Army: Proving Grounds 

ហ្គេម H1Z1:​Battle Royale
ហ្គេម BRAWLHALLA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]