បរទេស៖ អ្នកដែលនិយមចូលចិត្តបទចម្រៀងបរទេសអន្តរជាតិ ពិតជាស្គាល់ហើយតារាចម្រៀងដ៏ល្បីឈ្មោះម្ចាស់បទ Twerk It Like Miley នោះគឺលោក Brandon Beal ។ ដោយបទចម្រៀងមួយបទនេះទទួលបានការគាំទ្រ និងមានភាពល្បីល្បាញមែនទែននៅបណ្តាប្រទេសជាច្រើនលើពិភពលោក ហើយសូម្បីតែស្រុកខ្មែរយើងក៏សុទ្ធតែធ្លាប់បានស្គាល់ និងចូលចិត្តបទនេះគ្រប់ៗគ្នាដែរ។

លោក Brandon Beal

អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះ តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បានបង្ហើបប្រាប់មកខាងក្រុមការងារខ្មែរឡូតថា តារាចម្រៀងអន្តរជាតិ ម្ចាស់បទ Twerk It Like Miley នឹងឡើងមកធ្វើការប្រគំតន្ត្រីដ៏ធំ និងកក្រើកនៅស្រុកខ្មែរយើងក្នុងពេលឆាប់ៗនេះ ពោលគឺចំថ្ងៃនេះក្តីស្រលាញ់ (Valentine’s day ) តែម្តង ដើម្បីបង្កើនបរិយាកាស ថ្ងៃដែលពោរពេញដោយក្តីស្រលាញ់នេះរឹតតែពិសេស និងកក្រើក រហូតទប់ខ្លួនមិនរួចជាមួយនឹងតន្ត្រីបរទេសបែប Twerk Twerk តាមចង្វាក់ភ្លេងដ៏ល្បីនេះជាមិនខាន។

ទោះជាយ៉ាងណា ទាក់ទិននឹងពេលវេលា ទីតាំង និងកាលបរិច្ឆេទ យើងមិនទាន់បានដឹងច្បាស់ការណ៍នៅឡើយនោះទេ តែខ្មែរឡូតនឹងធ្វើការជម្រាបជូនដំណឹងជាបន្តបន្ទាប់នៅពេលក្រោយៗទៀត៕   

លោក Brandon Beal
លោក Brandon Beal
បទចម្រៀង Twerk It Like Miley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]