ភ្នំពេញ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ផន ស្រីខួច ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន ទៅលើការបកស្រាយចម្រៀងរបស់ ខ្លួន ជាមួយទឹកដមសំនៀងយ៉ាងពីរោះ នាពេលកន្លងមក ។

ជាមួយគ្នានេះដែរ តារាចម្រៀងស្រីរូបនេះ គេតែសង្កេតឃើញចេញ ទៅសម្ដែងនៅឯក្រៅប្រទេសជាញឹកញាប់ ព្រមទាំងទទួលបានការចាប់អារម្មណ៍ ពីសំណាក់បងប្អូន ដែលរស់នៅទីនោះ យ៉ាងច្រើនថែមទៀតផង។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ត្រូវជាថ្ងៃខួបកំណើតរបស់តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ផន ស្រីខួច ទទួលបានការជូនពរ ពីបណ្ដាហ្វេនៗរបស់ ខ្លួន នៅលើគណនីហ្វេសប៊ុក យ៉ាង ច្រើន ។

តែអ្វីដែលមានការចាប់អារម្មណ៍ ខ្លាំងជាងនេះទៅទៅនោះគឺ តារាចម្រៀងស្រី ដែលជាម្ចាស់បទ«ចិត្តស្រីដូចគ្នា»រូបនេះ បានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួន យ៉ាងសាមញ្ញ បើទោះបីជាកញ្ញា ផន ស្រីខួច ជាតារាមានប្រជាប្រិយភាព ខ្លាំងក៏ពិតមែន៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា៖  

កញ្ញា ផន ស្រីខួច
កញ្ញា ផន ស្រីខួច
ថ្ងៃខួបកំណើត កញ្ញា ផន ស្រីខួច
ថ្ងៃខួបកំណើត កញ្ញា ផន ស្រីខួច
ថ្ងៃខួបកំណើត កញ្ញា ផន ស្រីខួច
ថ្ងៃខួបកំណើត កញ្ញា ផន ស្រីខួច
ថ្ងៃខួបកំណើត កញ្ញា ផន ស្រីខួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន ស្រីខួច