ភ្នំពេញ៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រារព្ធធ្វើពិធីជួបជុំអ្នកគាំទ្រ ដើម្បីអបអរគម្រប់ខួប១៥ឆ្នាំដែលនាង បានឈានជើងចូលវិថីសិល្បៈ។

យ៉ាងណាមិញ ផ្អែកលើវីដេអូនិងរូបភាព ដែលបង្ហោះក្នុងកម្មវិធីនោះ បានឲ្យដឹងថាកម្មវិធីរបស់នាង ពិតជាពិសេសខ្លាំងមែនទែន ជាមួយនឹងការរៀបចំ នំខេកយ៉ាងធំ និងរូបថតរបស់នាង ជាច្រើនសន្លឹក ចាប់តាំងពីឆ្នាំ ២០០៤ ដែលនាងចាប់ផ្តើមប្រឡូកក្នុងសិល្បៈ រហូតមកទល់ពេលបច្ចុប្បន្ន។

មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង ពេជ្រ សោភា ក៏បានរៀបរាប់អំពីអារម្មណ៍ និងរឿងរ៉ាវរបស់ខ្លួន នៅពេលដែលចូលសិល្បៈដំបូង ដែលនាងជាមនុស្សក្រីក្រម្នាក់ដល់ថ្នាក់ ជិះម៉ូតូឌុបទាំងភ្លៀង ទៅចុះកុងត្រាដើម្បីធ្វើជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស។

ទោះជាយ៉ាងណា អ្នកនាង ពេជ្រ សោភា ពិតជារំភើបចិត្តខ្លាំងមែនទែន ដែលរូបនាងអាចឈរជើងនៅលើវិថីសិល្បៈ និងមានភាពល្បីល្បាញដូចសព្វថ្ងៃ ព្រោះនាងមិននឹកស្មានថា ជីវិតមនុស្សដើរលក់អំពៅម្នាក់អាចមានវាសនាដូចថ្ងៃនេះនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
នំខេករបស់ ពេជ្រ សោភា
ពេជ្រ សោភា និងក្រុមរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា