ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក នី រតនា ជិតបានក្លាយទៅជាកូនកម្លោះ ចូលរោងជ័យជាមួយនឹងអនាគតភរិយាជាទីស្រលាញ់របស់ខ្លួន នាពេលខាងមុខនេះហើយ ដែលក្នុងនោះក៏មានមហាជនជាច្រើន បានចូលរួមអបអរយ៉ាងពិសេសសម្រាប់់ពួកគេផងដែរ។

ថ្ងៃរៀបការកាន់តែកៀកជិតចូលមកដល់ តារាប្រុសរូបនេះ បានបង្ហាញនូវរូបភាពPre Wedding ជាច្រើនសន្លឹកយ៉ាងស្អាតៗ និងផ្អែមល្ហែមយ៉ាងខ្លាំង ដែលក្នុងនោះមានការថតតែងបុរាណ ទាំងសម័យគួរឲ្យចាប់អារម្មណ៍តែម្តង។ មិនត្រឹមតែប៉ុណ្ណោះ កម្ររូបភាពរបស់អនាគតគូប្តីប្រពន្ធមួយគូនេះ ក៏ត្រូវបានមហាជនសរសើរ ពីការរៀបចំរបស់ពួកគេគ្រប់គ្នា។

រូបភាពបង្ហាញមិនបានប៉ុន្មានផង នាពេលនេះតារាប្រុសរូបសម្រស់សង្ហា បានបង្ហើបនូវខ្សែវីដេអូPre Wedding របស់ខ្លួន ក្រោមការរៀបចំតែងខ្លួនស្អាត និងប្លង់ទេសភាពថត យ៉ាងគួរឲ្យចង់គយគន់ បូករួមជាមួយនឹងភាពផ្អែមល្ហែមនៅក្នុងវីដេអូនេះ បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បានចូលរួមអបអរដល់ពួកគេយ៉ាងពិសេស នៅក្នុងពេលវេលាចូលរោងជ័យ ដែលធ្វើឡើងក្នុងពេលឆាប់ៗនេះហើយ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

នី រតនា និងអនាគតភរិយា
នី រតនា និងអនាគតភរិយា
នី រតនា និងអនាគតភរិយា
Pre Wedding នី រតនា និងអនាគតភរិយា
Pre Wedding នី រតនា និងអនាគតភរិយា
អនាគតភរិយានី រតនា
Pre Wedding នី រតនា និងអនាគតភរិយា
Pre Wedding នី រតនា និងអនាគតភរិយា
Pre Wedding នី រតនា និងអនាគតភរិយា
Pre Wedding នី រតនា និងអនាគតភរិយា
Pre Wedding នី រតនា និងអនាគតភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា