កូរ៉េខាងត្បូង៖ អាចនិយាយបានថា តារាចម្រៀងជនជាតិថៃនាង Lalisa Manoban ដែលជាសមាជិកក្នុងក្រុម BLACKPINK កំពុងតែមានសន្ទុះ ប្រជាប្រិយភាពយ៉ាងគំហុក ខ្លាំងជាងសមាជិកដទៃក្នុងក្រុម បើទោះជាពេលនេះ នាងមិនទាន់មានបទទោលម្នាក់ឯងក៏ដោយ។

មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងសន្ទុះនៃការគាំទ្រនេះដែរ កាលពីថ្មីៗនេះ នាង Lisa បានជាប់ឈ្មោះជា តារាចម្រៀងKpopផ្នែកនារី ដែលមានអ្នកគាំទ្រ Follow ច្រើនជាងគេបង្អស់ នៅក្នុង IG ថែមទៀតផង ដោយក្នុងគណនីរបស់នាង មានអ្នក Follow រហូតដល់ ១៣ លានអ្នកឯណោះ។

ឯចំណែកសមាជិកផ្សេងៗទៀតនៅក្នុងក្រុមជាមួយគ្នាវិញ នាង Jennie មានអ្នក Follow ចំនួន ១១.៧៧ លានអ្នក នាង Rose មានអ្នក Follow ចំនួន ១០.០៧ លានអ្នក និងនាង Jisoo មានអ្នក Follow ចំនួន ៩.៩៥ លានអ្នក។

គួររម្លឹកដែរថា គណនី IG របស់នាង Lisa ទើបតែបង្កើតមិនទាន់បានមួយឆ្នាំនោះទេ គឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨ តែប៉ុណ្ណោះ ក៏ប៉ុន្តែដោយសារតែភាពល្បីល្បាញរបស់នាង បានធ្វើឲ្យតារាចម្រៀងរូបស្រស់ម្នាក់នេះ អាចវ៉ាដាច់ចំនួនអ្នក Follow របស់តារាស្រីៗជើងចាស់ល្បីៗដទៃបានយ៉ាងស្រួល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Lalisa Manoban
Lalisa Manoban
Lalisa Manoban
Lalisa Manoban
IG របស់ Lisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]