ថៃ៖ តារាសម្តែងប្រុស ដែលទើបតែរះលោក Donut Phattharapon បានធ្វើឲ្យគ្នាស្រឡាំងកាំង ក្រោយពីបានឃើញរូបថតរបស់លោក តែងខ្លួនជាមនុស្សស្រី។

គួររំលឹកផងដែរថា Donut បានចូលរួមក្នុងកម្មវិធីមួយដែលមានឈ្មោះថា Sing Your Face Off Season 4 ដែលក្នុងកម្មវិធីតម្រូវឲ្យលោកតែងខ្លួនជាអ្នកនាង Christina Aguilar និងសម្តែងបទចម្រៀងរបស់នាង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺរូបសម្រស់របស់ Donut នៅពេលដែលតែងជាស្រីឃើញថាមានភាពស្រស់ស្អាតមួយបែប ហើយមើលសឹងតែមិនស្គាល់ថាជាលោក។

ចំពោះរឿងនេះសាម៉ីខ្លួនបាននិយាយថា «ដំបូងក្រុមការងារបានប្រាប់ថាត្រូវតែងខ្លួនជាបង Christina ម៉ាក់របស់ខ្ញុំគាត់បានឆ្លើយយល់ព្រមភ្លាម ព្រោះគាត់ស្រលាញ់បង Christina យូរមកហើយ ហើយខ្ញុំក៏យល់ព្រមតាមម៉ាក់ទៅ។ វាមានការលំបាកព្រោះត្រូវច្រៀងចម្រៀងមួយបទ ដែលមានអាយុច្រើនជាងខ្ញុំទៅទៀត ដូចនេះហើយខ្ញុំត្រូវស្វែងយល់ឡើងវិញទាំងអស់ ត្រូវហាត់ច្រៀង ការប្រើប្រាស់ដង្ហើមដើម្បីធ្វើយ៉ាងម៉េចឲ្យដូចម្ចាស់ដើម ថែមទាំងត្រូវរាំ និងពាក់ស្បែកជើងកែងថែមទៀតផង។ ទាំងនេះជាសម្តីរៀបរាប់របស់ Donut>> ៕

ទស្សនារូបភាពខាងក្រោម៖ 

Donut Phattharapon
Donut Phattharapon
Donut តែងខ្លួនជាស្រី
Donut តែងខ្លួនជាស្រី
Donut តែងខ្លួនជាស្រី
Donut តែងខ្លួនជាស្រី
អ្នកនាង Christina Aguilar
រូបភាពប្រៀបធៀប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]