ចិន៖ ប្រិយមិត្តជាច្រើន ដែលបានតាមដាន និងលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានស្គាល់ហើយ នូវតួអង្គMeme វ័យក្មេងដែលល្បីGavin Thomas មានមុខមាត់កំប្លែងគួរឲ្យស្រលាញ់ ពេលនេះស្រាប់តែលេចមុខនៅក្នុងកម្មវិធីដ៏ធំមួយ លេងខ្លួនយ៉ាងស្រស់សង្ហា នៅលើទឹកដីប្រទេសចិន ។

Gavin Thomas

មកទល់នឹងពេលនេះឃើញថា រាល់រូបភាពបែបកំប្លែងៗរបស់តារាវ័យក្មេងរូបនេះ នៅតែជាការចាប់អារម្មណ៍ពីបណ្តា មហាជនអ្នកលេងបណ្តាញសង្គមដដែល ព្រោះមិនថាមុខមាត់ និងកាយវិការរបស់គេពិតជាកំប្លែងតែម្តង។ ហេតុដូច្នោះហើយទើបធ្វើឲ្យ តារាវ័យក្មេងរូបនេះទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំងឡើងយ៉ាងដូច្នោះ។

ជាក់ស្តែងកាលពីពេលម្សិលមិញនេះ តារាMeme វ័យក្មេង ល្បីលើបណ្តាញសង្គមរូបនេះ បានបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ធំមួយ នៅក្នុងប្រទេសចិន តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គ្រប់ស្ទាយ៍ញញឹមសុទ្ធសឹងតែដូចៗគ្នា សឹងតែគ្រប់ប៉ុស្តិ៍។

ហើយស្ទាយ៍ញញឹមរបស់ក្មេងប្រុសរូបនេះដែរ ក៏មិនផ្លាស់ប្តូរទៅណាសោះឡើយ ចាប់តាំងពីខ្លួនបានល្បីមួយម្ល៉េះ ពោលគឺជាស្ទីលប្រចាំត្រកូល ដែលធ្វើឲ្យមហាជនកាន់តែស្គាល់រូបគេកាន់តែច្បាស់ឡើង។មិនត្រឹមតេប៉ុណ្ណោះត្រឹមរយៈពេលដ៏ខ្លី រូបភាពរបស់ក្មេងប្រុសរូបនេះ មានការស៊ែរតៗគ្នារាប់ពាន់ដងឯណោះ ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

Gavin Thomas
Gavin Thomas
Gavin Thomas ក្នុងកម្មវិធីមួយ
Gavin Thomas ក្នុងកម្មវិធីមួយ
Gavin Thomas ក្នុងកម្មវិធីមួយ
Gavin Thomas ក្នុងកម្មវិធីមួយ
Gavin Thomas ក្នុងកម្មវិធីមួយ
Gavin Thomas ក្នុងកម្មវិធីមួយ
Gavin Thomas ក្នុងកម្មវិធីមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]