ភ្នំពេញ៖ នាព្រឹកមិញនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពិធីករដ៏មានប្រជាប្រិយភាព នាយទុយ ត្រូវបានមហាជនជាច្រើនមានការសង្ស័យ ក្រោយលោកបានLive វីដេអូ ដោយបានជាប់ជាមួយនឹងឧបករណ៍ ដើម្បីប្រើប្រាស់គ្រឿងញៀនមួយ។

ក្រោយពីបានឃើញបែបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាមានការសោកស្តាយ និងមិននឹកស្មានថាលោកទៅជាបែបនេះនោះទេ មិនត្រឹមតែប៉ុណ្ណោះមហាជនជាច្រើន ពិតមិនជឿនោះទេថាលោកបានប្រើប្រាស់គ្រឿងញៀន ដូច្នោះហើយទើបពួកគេពិតជាចង់ដឹងថានេះជារឿងពិត ឬក៏យ៉ាងណា។

ក៏ប៉ុន្តែរឿងហេតុនេះមិនទាន់កន្លងទៅប៉ុន្មានម៉ោងផង ស្រាប់តែពិធីករមានជីវិតដ៏កម្សត់រូបនេះ បានធ្វើការLive វីដេអូម្តងទៀត ជាមួយនឹងការរៀបរាប់ទាំងមិនអស់ចិត្ត នៅក្នុងការចោទប្រកាន់ និងសង្ស័យពីមហាជនទាំងទឹកភ្នែក ព្រោះថាដបទឹកដែលមានទុយោពីរនោះ គឺលោកបានប្រើប្រាស់សម្រាប់ដាក់ទឹកហូប ជារៀងរាល់ព្រឹកនោះទេ។

ចំណែកឯរូបរាងរបស់លោកប្រែជាស្គមខ្លាំង គឺដោយសារលោកកំពុងតែជួបបញ្ហាផ្លូវចិត្ត និងគិតច្រើន ទើបធ្វើឲ្យលោកប្រែរូបរាងយ៉ាងដូច្នោះ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានបន្ថែមថា ទាំងទឹកភ្នែកថា ការដែលមានព័ត៌មានបែបនេះ អាចនឹងធ្វើឲ្យលោកពិបាកនៅក្នុងការងារ ដើម្បីរកប្រាក់ចិញ្ចឹមប្អូនៗ ដូច្នោះសូមអ្នកទាំងអស់គ្នា ឈប់មានការយល់ច្រលំចាប់ពីពេលនេះទៅ។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រជាច្រើនក៏បាននាំគ្នាចូលរួម លើកទឹកចិត្តដល់លោក កុំឲ្យគិតរឿងទាំងនេះថែមទាំង នាំឲ្យប៉ះពាល់ដល់អារម្មណ៍កាន់តែខ្លាំង ព្រោះទើបតែថ្មីៗនេះលោក មានបញ្ហាពិបាកចិត្តម្តងរួចមកហើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូការLive របស់តារារូបនេះខាងក្រោមនេះ៖ 

នាយទុយ
នាយទុយ
នាយទុយLive វីដេអូបកស្រាយ
នាយទុយLive វីដេអូបកស្រាយ
នាយទុយLive វីដេអូបកស្រាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទុយ