ភ្នំពេញ៖ បន្ទាប់ពីផ្លាស់ប្តូរទ្រនំ មកចូលជ្រកក្រោមផលិតកម្មរស្មីហង្សមាស គេសង្កេតឃើញថាតារាចម្រៀងវ័យក្មេងលោក នីកូ ហាក់មានសន្ទុះប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ គួរឲ្យកត់សម្គាល់ជាមួយបទចម្រៀងពីរោះៗ ដែលចេញលក់នៅលើទីផ្សារ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះវិញ តារាប្រុសរូបសង្ហាម្នាក់នេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលឃើញលោក បញ្ចេញបទថ្មីរបស់ខ្លួនមួយបទ មានចំណងជើងថា “ធ្វើម្តេចបើខ្ញុំនៅនឹកគេ” ដែលធ្វើឲ្យគ្រប់គ្នា ជាពិសេសអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ជាមួយសាច់ភ្លេង និងអត្ថន័យនៃបទចម្រៀងនេះ។

ម្យ៉ាងវិញទៀត សម្រាប់បទថ្មីដែលទើបតែចេញក្តៅៗនេះដែរ បាននឹងកំពុងតែអង្រួនចិត្តអ្នកស្តាប់ ស្ទើរតែស្រក់ទឹកភ្នែកតាមជាមួយអត្ថន័យដ៏កម្សត់នេះ ហើយបទនេះដែល ថែមទាំងមានការចែករំលែកតៗគ្នានៅលើបណ្តាញសង្គម យ៉ាងច្រើនរាប់ពាន់ ពីសំណាក់អ្នកគាំទ្រ ក្នុងរយៈពេលដ៏ខ្លីថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាសម្រាប់បទថ្មីមួយបទនេះ?

ចង់ដឹងថាបទចម្រៀងនេះ ពីរោះយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖

នីកូ
នីកូ
នីកូ
“ធ្វើម្តេចបើខ្ញុំនៅនឹកគេ”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ