បន្ទាយមានជ័យៈ នគរបាលស្រុកថ្មពួកឃាត់ខ្លួន ក្រុមក្មេងទំនើង១ក្រុម មានគ្នា១២នាក់ ដកហូត បានម៉ូតូ៦គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកថ្មពួក ដើម្បីអប់រំ ខណៈពួកគេលើកគ្នាស្ទាក់ ដេញវាយក្រុមក្មេង១ក្រុមទៀត តាមផ្លូវត្រឡប់ពីកន្លែង រាំធុងបាស់ នៅចុងភូមិកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២ ខែមីនា ឆ្នាំ២០១២ នៅភូមិទ្រាស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជយ័។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២ថា នៅភូមិទ្រាស់មានការចាក់ធុងបាស រាំកម្សាន្តលេងក្នុងពិធីមង្គលការមួយ ដែលមានមនុស្សប្រុស-ស្រី ក្មេងចាស់រាំលេងយ៉ាងសប្បាយរីករាយ។ លុះដល់ ពិធីរាំធុងបាសចប់សព្វគ្រប់កណ្តាលយប់អធ្រាត្រវេលាម៉ោងជាង១២យប់រំលង អាធ្រាត្រឈាន ចូលព្រឹកថ្ងៃទី១៨ ខែមីនា ស្រាប់តែក្មេងទំនើងទាំង១២នាក់ ដែលរស់នៅភូមិថ្មី ឃុំភូមិថ្មី ស្រុកថ្មពួក បានទៅស្ទាក់តាមផ្លូវដេញវ៉ៃក្មេង មួយក្រុមទៀតទាំងកម្រោល។

នគរបាលស្រុកថ្មពួកបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម កម្លាំងនគរបាលស្រុកចុះទៅ សហការជាមួយនគរបាលប៉ុស្ថិ៍ឃុំគោកកឋិន ចុះអន្តរាគមន៍ចំណុចកើតហេតុ ទើបឈានដល់ការឃាត់ ខ្លួនក្មេងទំនើងទាំង១២នាក់នេះតែម្តង ដោយឡែកក្មេង១ក្រុមទៀតដែលជាភាគីជម្លោះរបស់ពួកគេបាន រត់គេចខ្លួនបាត់ស្រមោលអស់៕

ដោយៈ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]