ញ៉ូវយក៖ ម្ចាស់ជើងឯកពិភពលោក Formula One ៥សម័យកាល កីឡាករ Lewis Hamilton បានទិញអាផាតមិន (Apartment) ថ្មីមួយបន្ថែមទៀតនៅតំបន់ Manhattan បន្ទាប់ពីបានទិញភូមិគ្រឹះមួយកាលពី ២ឆ្នាំមុន។

តំបន់ Manhattan ជាតំបន់មួយដែលប្រមូលផ្តុំទៅដោយវីឡាស្នាក់នៅ ដ៏ស្តុកស្តម្ភរបស់កំពូលបុគ្គលល្បីៗជាច្រើនរូប។

កីឡាករ Lewis Hamilton
Apartment របស់ Lewis Hamilton

សូមបញ្ជាក់ថា អាផាតមិនថ្មីនេះ ស្ថិតនៅផ្លូវ ៧០Vestry ហើយនៅខាងក្នុងនោះ មានបន្ទប់គេងចំនួន ៤ ហើយក៏អាចមើលឃើញទិដ្ឋភាពទន្លេ Hudson នៃទីក្រុងញ៉ូវយ៉កផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ វីឡានេះក៏មានអាងហែលទឹកផ្ទាល់ខ្លួនប្រវែង ២៥ម៉ែត្រ បន្ទប់បណ្ណាល័យ និងកន្លែងហាត់ប្រាណផងដែរ។

តោះ! ទៅទស្សនាទិដ្ឋភាពដ៏ប្រណីតនៃ Apartment ថ្មីរបស់ Lewis Hamilton នៅខាងក្រោមនេះ៖ 

Apartment របស់ Lewis Hamilton
Apartment របស់ Lewis Hamilton
Apartment របស់ Lewis Hamilton
Apartment របស់ Lewis Hamilton

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]