ថៃ៖ ថ្មីៗនេះ ក្រុមចម្រៀងនារីល្បីឈ្មោះ Blackpink បានប្រារព្ធធ្វើនូវព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍របស់ខ្លួន “Blackpink 2019 World Tour” នៅឯប្រទេសថៃរយៈពេល៣ថ្ងៃ ហើយម្សិលមិញនេះផងដែរ គឺជាថ្ងៃទី១ នៃការប្រគំតន្រ្តីរបស់ពួកគេ ដែលយើងឃើញថា មានភាពសប្បាយរីករាយជាច្រើន គួរឲ្យចងចាំ និងជាពិសេសនោះ គឺការសម្តែងយ៉ាងអស្ចារ្យពីស្រីស្រស់ទាំង៤ដួងនេះតែម្តង។

មិនតែប៉ុណ្ណោះ ក្នុងនោះគេសង្កេតឃើញថា ការសម្តែងឆាកទោលរបស់សមាជិកថៃ Lisa កាលពីយប់មិញនេះ បានកំពុងតែក្លាយជាប្រធានបទយ៉ាងក្តៅគគុក នៅលើបណ្តាញទំនាក់ទំនងសង្គម សូម្បីតែតារាបរទេសជាច្រើន ក៏មានការភ្ញាក់ផ្អើលជាមួយនឹង ការសម្តែងរបស់នាងផងដែរ។

ជាការពិតណាស់ ក្នុងនោះ Lisa បានសម្តែងការរាំ Cover ដ៏អស្ចារ្យចំនួន២បទ ដោយបទទី១ គឺបទ «Take Me» របស់តារាចម្រៀង Miso និងបទទី២ គឺបទ «Swalla» របស់កំពូលតារារ៉េបអន្តរជាតិ Nicki Minaj ជាមួយនឹង Ty Dolla Sign។

យ៉ាងណាមិញ ការបញ្ចេញក្បាច់រាំរបស់Lisa បានធ្វើឲ្យអ្នកទស្សនាគ្រប់គ្នា ស្រែកហ៊ោកងរំពងស្ទើរបែកកន្លែងប្រគំតន្រ្តី ជាមួយនឹងក្បាច់រាំដ៏ទន់ល្វត់ល្វន់របស់នាង ជាពិសេស គឺក្បាច់រាំដ៏ស៊ិចស៊ីទាក់ទាញក្នុងបទ «Swalla» ដែលអាចនិយាយបានថា នេះជាលើកទី១ហើយ ដែលគ្រប់គ្នាឃើញ Lisa រាំបែបនេះ គឺវាពិតជាអស្ចារ្យ ទស្សនាស្ទើរតែរញ្ជួយអារម្មណ៍តែម្តង៕

Lisa ក្នុងការប្រគុំតន្រ្តិយប់មិញនេះ
Lisa ក្នុងការប្រគុំតន្រ្តិយប់មិញនេះ
Lisa ក្នុងការប្រគុំតន្រ្តិយប់មិញនេះ
Lisa ក្នុងការប្រគុំតន្រ្តិយប់មិញនេះ
Lisa ក្នុងការប្រគុំតន្រ្តិយប់មិញនេះ
Lisa ក្នុងការប្រគុំតន្រ្តិយប់មិញនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]