បរទេស៖ បើយោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា Juventus កំពុងតែចង់បានការត្រលប់មកវិញរបស់អតីតកីឡាកររបស់ខ្លួនគឺ Paul Pogba ខណៈដែល Man UTD ក៏កំពុងតែបង្ហាញចំណាប់អារម្មណ៍ទៅលើ Douglas Costa របស់ Juventus ដូចគ្នា។ 

ក្រោយពី Pogba បានបង្ហាញពីអារម្មណ៍មិនសូវល្អរបស់ខ្លួននោះ ក្លិបបាល់ទាត់ Juventus ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចង់នាំយករូបគេត្រលប់មកវិញ ខណៈដែល Barcelona ត្រូវបានគេរាយការណ៍ថាកំពុងចង់បានរូបគេដូចគ្នា។

កីឡាករ Paul Pogba និង Douglas Costa

ក្លិបយក្សនៅអ៊ីតាលីមួយនេះ កំពុងបង្ហាញពីការចង់បានកីឡាករដែលទើបឈ្នះ World Cup រូបនេះ ដោយមានលក្ខខណ្ឌក្នុងការចរចា គឺការយល់ព្រមផ្ទេរកីឡាករសញ្ជាតិប្រេស៊ីលរបស់ខ្លួនគឺ Douglas Costa ជាថ្នូរនឹងកីឡាករ Paul Pogba។ នេះបើតាមសេចក្តីរាយការណ៍របស់ Tuttosport ដែលបានចុះផ្សាយនៅទំព័រមុខរបស់ខ្លួនថា “សេះបង្កង់ ចាប់អារម្មណ៍កីឡាករបារាំងម្ចាស់ World Cup”។

Paul Pogba ត្រូវផ្លាស់ចេញពី Man UTD ម្តងរួចមកហើយកាលពីឆ្នាំ២០១២ ដោយទៅរួមរស់ជាមួយ Juventus មុននឹងត្រូវបានលោក Jose Mourinho ទិញយកមកវិញកាលពីឆ្នាំ២០១៦។

កីឡាករ Paul Pogba កាលនៅក្លិប Juventus

គួរបញ្ជាក់ថា Manchester United ធ្លាប់បាននិយាយក្ដែងៗថា កីឡាករពាក់អាវលេខ “៦” រូបនេះ មិនសម្រាប់លក់នោះទេ។ ប៉ុន្តែទោះបីជាបែបណាក្តី គេជឿថាសំណើររបស់ Juventus ជាមួយនឹងកីឡាករវ័យ ២៨ឆ្នាំ “Douglas Costa” អាចបន្ទន់ចិត្តរបស់បិសាចក្រហមបាន។

Paul Pogba ចាប់ផ្តើមបង្ហាញទម្រង់លេងល្អឡើងវិញ បន្ទាប់ពីការចាកចេញរបស់លោក Jose Mourinho ដោយជួយឱ្យ Manchester United ឈ្នះ ៥ប្រកួតជាប់ៗគ្នាក្រោមការដឹកនាំរបស់លោក Solskjaer ៕

កីឡាករ Paul Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]