បរទេស៖ ក្រុមផ្នែកអភិវឌ្ឍន៍ហ្គេម DOTA 2 នៃក្រុមហ៊ុន Valve Corporation បានធ្វើការប្រកាសឱ្យដឹងថា ពួកគេបានធ្វើការ Reset និងផ្អាកចំពោះគណនីចំនួនជាង ១៧,០០០គណនី បន្ទាប់ពីក្រុមហ៊ុនបានពិនិត្យឃើញថា គណនីទាំងនោះបានបំពានទៅនឹងប្រព័ន្ធច្បាប់រៀបចំគូប្រកួត។

បើយោងតាមក្រុមអ្នកអភិវឌ្ឍន៍ DOTA2 ដដែលនេះបានបន្ថែមទៀតថា គណនីដែលត្រូវបានបិទចោលនោះភាគច្រើនជាគណនី “Smurfs” និងគណនីអ្នកទិញបន្ត។ 

ចំពោះហ្គេមដែលមានលក្ខណៈ Online ឬហៅបានថា “Multiplayer Online Gaming”, ពាក្យថា “Smurf” គឺប្រើសំដៅទៅលើគណនីដែលត្រូវបានបង្កើតដោយអ្នកលេងដែលមានទឹកដៃ និងបទពិសោធន៍ខ្ពស់ រួចយកគណនីដែលបង្កើតថ្មីនោះទៅចាប់គូ ឬហៅថា “Matching” ជាមួយអ្នកដែលមានគណនីថ្មីដូចគ្នា ប៉ុន្តែមិនមានបទពិសោធលេង DOTA ពីមុនមក ដើម្បីអោយមានភាពងាយស្រួលក្នុងការប្រកួតឈ្នះ។ 

ការធ្វើបែបនេះ គឺដើម្បីអោយគណនីថ្មីនោះមានភាពវិវត្តន៍ឆាប់រហ័ស ហើយពេលខ្លះត្រូវបានយកទៅលក់ទៅអោយ Player ដទៃទៀតផងដែរ។

ហ្គេម DOTA 2

ការចាប់គូ “Matching Game” ចាប់ផ្តើមលែងមានតុល្យភាពដោយសារតែគណនី Smurf នេះមានចំនួនច្រើន ហើយវាក៏បានប៉ះពាល់យ៉ាងខ្លាំងដល់ Player ដ៏ទៃទៀតនៅក្នុងហ្គេម DOTA2 ផងដែរ។

បច្ចុប្បន្ននេះក្រុមហ៊ុន DOTA2 បានធ្វើការទប់ស្កាត់ និងព្យាយាមបំបាត់ចោលឱ្យអស់តែម្តងសម្រាប់គណនី “Smurf” និងគណនី “Buyer Account”។ ដោយឡែក ក៏មានការរាយការណ៍ពី Player មួយចំនួនរបស់ Valve Steam Forum បានរាយការណ៍ថាពួកគេបានទទួលការផ្អាកគណនីពីក្រុមហ៊ុនរយៈពេល “៥ឆ្នាំ” ដោយសារតែគណនីរបស់ពួកគេជាគណនី “Smurf” ។

ហ្គេម DOTA 2

គួរឱ្យដឹងថា បើយោងតាម SteamCharts បានប៉ាន់ប្រមាណពីចំនួនអ្នកលេងហ្គេម DOTA2 ដំណាលគ្នា ជាមធ្យមមានចំនួនប្រហែលជាង ៤៤០,០០០នាក់ ក្នុងចំណោមគណនីជាង ៧២៩,០០០ ក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយនេះ។ វាជារឿងល្អសម្រាប់ការអនុវត្តនូវការផ្អាកចំនួនគណនី “Smurf” ដែលនេះជាសញ្ញាណល្អមួយ នៃការបង្កើនតុល្យភាពនៃការ “Matching” នៅក្នុងហ្គេម DOTA2 ៕

Player របស់ហ្គេម DOTA 2

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]