ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំ ២០១៩ របស់ខ្លួន ដែលមានបុគ្គលិកចូលរួមប្រមាណជិត ៣០០ នាក់មកពីទូទាំងប្រទេស។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានស្លៀកក្បិនបែបប្រពៃណីខ្មែរចូលរួមក្នុងកម្មវិធីជប់លៀងនោះ ដែលបុគ្គលិកបុរសស្លៀកក្បិនពណ៌ខៀវជាមួយអាវធំ ចំណែកឯបុគ្គលិកនារីវិញស្លៀកក្បិនពណ៌ខៀវ ជាមួយនឹងឈៀងពណ៌ផ្កាឈូកដ៏ស្រស់ស្អាត។ នេះគឺជាការស្លៀកក្បិនទ្រង់ទ្រាយធំ ក្នុងពិធីជប់លៀងរបស់ក្រុមហ៊ុន ដែលមិនធ្លាប់មានពីមុនមកនោះទេ។

សម្លៀកបំពាក់ប្រពៃណីរបស់ សុវណ្ណាភូមិ ឡាយហ្វ៍

អ្នកសារព័ត៌មានយើង បានធ្វើបទសម្ភាសជាមួយលោក Tan Jiak Hiang ដែលជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អំពីការរៀបចំព្រឹត្តការណ៍ដ៏ធំមួយនេះ។ លោកបានមានប្រសាសន៍ថា៖

«ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុកមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ចង់បង្ហាញពីការប្តេជ្ញាចិត្តថា ពួកយើងនៅទីនេះដើម្បីលោកអ្នក និងដើម្បីប្រជាជនកម្ពុជា ក្នុងគោលបំណងការការពារលោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក»។
ពីធីជប់លៀងប្រចាំឆ្នាំរបស់សុវណ្ណាភូមិ ឡាយហ្វ៍

ការយល់ច្បាស់ពីវប្បធម៌ខ្មែរ គឺជាការយល់ដឹងពីផ្នត់គំនិត និងតម្រូវការរបស់ជនជាតិខ្មែរ ហើយបើទោះបីជាកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់សង្គមទាន់សម័យ តែយើងនៅតែគោរព និងលើកស្ទួយប្រពៃណី និងវប្បធម៌ខ្មែរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនខ្មែរ និងសម្រាប់ប្រជាជនខ្មែរក្នុងការទទួលបានការការពារអនាគតហិរញ្ញវត្ថុរបស់គាត់ និងគ្រួសារគាត់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ អឹសួរិនស៍ ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ធានារ៉ាប់រងអាយុជីវិតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥ ហើយចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មពេញលេញនៅដើមឆ្នាំ ២០១៦ រហូតដល់បច្ចុប្បន្ន ក្នុងការផ្ដល់សេវាកម្មធានារ៉ាប់រងអាយុជីវិតដល់ប្រជាជនកម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ ដោយក្ដីគោរព និងប្រកបដោយវិជ្ជាជីវៈខ្ពស់៕

ពីធីជប់លៀងប្រចាំឆ្នាំរបស់សុវណ្ណាភូមិ ឡាយហ្វ៍
ពីធីជប់លៀងប្រចាំឆ្នាំរបស់សុវណ្ណាភូមិ ឡាយហ្វ៍
ពីធីជប់លៀងប្រចាំឆ្នាំរបស់សុវណ្ណាភូមិ ឡាយហ្វ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]