ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៩ ម្សិលមិញនេះក្រុមហ៊ុន យីនកុក ហ្វូត ខប (Yinkok Food Corp) ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា TOURS les JOURS, Domino’s Pizza, LOTTERIA Burger, The Asian kitchen និង T&C បានចូលរួមក្នុង ពិធីចែកវិញ្ញាបនបត្របញ្ជាក់គោលការណ៍ អនុវត្តអនាម័យល្អរបស់ក្រសួងសុខាភិបាល។

ក្នុងនោះក្រុមហ៊ុនជាបុត្រសម្ព័នរបស់ Yinkok Food Corp. ទាំងអស់សុទ្ធសឹងតែទទួលបានជោគជ័យក្នុងការប្រកួតប្រជែងនេះ ដោយទទួលបានវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អ ចំណាត់ថ្នាក់ A ដែលជាចំណាត់ថ្នាក់ល្អបំផុត ក្នុងចំណោមចំណាត់ថ្នាក់ជាច្រើនផ្សេងទៀត ថាហាងមានផាសុកភាព ការផលិត និងកន្លែងចំអិនមានអនាម័យល្អ ការទុកដាក់មានសណ្ដាប់ធ្នាប់របៀបរៀបរយ និងការរក្សារទុកគុណភាពអាហារបានត្រឹមត្រូវដែលបំពេញត្រូវទៅតាមស្ដង់ដារ និងលក្ខខណ្ឌដែលបានកំណត់ពីក្រសួង។ 

ក្រុមហ៊ុនបុត្រសម្ព័ន្ធ

លោក លាង សុវណ្ណរិទ្ធ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yinkok Food Corp. បានមានប្រសាសន៍ថា៖

«ការទទួលជោគជ័យនេះសម្រេចទៅបានដោយសារការខិតខំប្រឹងប្រែង ដោយក្រុមហ៊ុនរបស់យើងបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការផលិតចំណីអាហារ និង ទីតាំងចំអិនត្រូវតែស្អាត និងមានអនាម័យជានិច្ច ដើម្បីធានាអោយបាននូវការផលិតចំណីអាហារឱ្យមានរសជាតិឆ្ងាញ់ និងមានសុវត្ថភាពខ្ពស់។ មិនតែប៉ុណ្ណោះបរិស្ថានរួមជាមួយនឹងបរិយាកាសក្នុងហាង ព្រមទាំងសេវាកម្មល្អក៏ជាចំណុចដែលយើងផ្ដោតសំខាន់ផងដែរ ធ្វើយ៉ាងណាឱ្យអតិថិជនមានអារម្មណ៏កក់ក្ដៅ និងពេញចិត្ត ហើយវិលត្រលប់់មកទទួលសេវាកម្មរបស់យើងនៅពេលក្រោយម្ដងទៀត។ ចំណុចទាំងអស់នេះហើយដែលធ្វើឱ្យក្រុមហ៊ុនបុត្រសម្ពន័ទាំងអស់របស់យើង ទទួលបានជោគជ័យក្នុងការប្រកួតប្រជែងនេះហើយឈានទៅបានចំណាត់ A ។ ក្រុមហ៊ុ ន Yinkok food corp. សន្យានឹងនៅតែបន្តគោរពទៅតាមបទដ្ឋាន ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដើម្បីធានាឱ្យបាននូវសុវត្ថិភាពដល់អ្នកទទួលទាន»។
លោក លាង សុវណ្ណរិទ្ធ

គួរបញ្ជាក់ផងដែរថា ការផ្ដល់ជូននូវវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អពីក្រសួងសុខាភិបាលនេះ ចំពោះតែហាង ឬភោជនីយដ្ឋានណា ដែលបានចូលរួមក្នុងការប្រកួតប្រជែងទាំងអស់នោះ បានអនុវត្តត្រឹមត្រូវទៅតាមសេចក្ដីណែនាំ និងគោរពតាមបទដ្ឋាន គោលការស្ដង់ដារអនាម័យសុវត្ថិភាពចំណីអាហារ ដែលបានដាក់ចេញឱ្យអនុវត្តន៍ ដោយក្រសួងសុខាភិបាលតែប៉ុណ្ណោះ៕

ការផ្ដល់ជូននូវវិញ្ញាបនបត្រ
ការផ្ដល់ជូននូវវិញ្ញាបនបត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]