ភ្នំពេញ៖ នៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុន សាមសុង ទើបបង្ហោះចេញនូវវីដេអូ Teaser ថ្មីមួយ ដែលទំនងជាចង់បង្ហើបពីទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើប ដែលមិនទាន់បានដាក់បង្ហាញពីរូបរាងច្បាស់នៅឡើយទេ តែក៏នឹងមានគម្រោងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃ ពុធ ទី ២០ កុម្ភៈ ត្រូវនឹង ទី ២១ កុម្ភៈ នៅកម្ពុជា។

នៅក្នុងវីដេអូ Teaser ខ្លីនេះដែរ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណែតភាគច្រើនបាននាំគ្នាទស្សន៍ទាយថាជាទូរស័ព្ទដៃស្មាតហ្វូនស៊េរី Galaxy ថ្មីមួយទៀត ដែលគ្រោងនឹងបង្ហាញរូបរាងនាខែក្រោយនេះ ដោយបង្ហាញលេខ ១០ ធំៗ ដែលបញ្ជាក់ពីការអបអរសាទរខួប ១០ ឆ្នាំរបស់ Samsung Galaxy ដូច្នេះអ្នកគាំទ្រសាមសុងកំពុងរង់ចាំមើលថា តើទូរស័ព្ទដៃស្មាតហ្វូន Galaxy ជំនាន់ថ្មីនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ។ 

ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណាដែរ ចំពោះរូបរាងទូរស័ព្ទដែលកំពុងបង្ហាញនៅក្នុងវីដេអូនេះ?

ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ថា Galaxy ស៊េរីទំនើបនេះមានភាពអស្ចារ្យកម្រិតណា សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់តាមរយៈ www.samsungmobilepress.com , www.samsung.com/galaxy ឫ www.samsung.com ៕

Samsung Galaxy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]